Page:ច្បាប់ភូមិបាល ឆ្នាំ២០០១ 138.pdf/26

From Wikisource
Jump to navigation Jump to search
This page has not been proofread.

មាត្រា ៧៥ .

-​កាលបើ​អចលនវត្ថុ​ជា​មរតក​ប្រើប្រាស់​សំរាប់​ជា​លំនៅឋាន​នៃ​គ្រួសារ​របស់​ខ្មោច​ឬ​ដី​ប្រើប្រាស់​សំរាប់​ការផ្គត់ផ្គង់​ជីវភាព​ដោយផ្ទាល់ ទាយាទ​មិនអាច​សុំ​បែងចែក​ឬ​សម្រេច​លក់​ទ្រព្យ​នោះទេ លើកលែង​មានការ​យល់​ព្រម​ដោយ​ច្បាស់​ពី​សហទាយាទ​ទាំងអស់​។ ក្នុងករណី​មានការ​ជំទាស់​អំពី​ការបែងចែក​មរតក សហទាយាទ​មាន​សិទ្ធិ​ប្ដឹងទៅ​តុលាការ​ដើម្បី​សុំឱ្យ​ដោះស្រាយ​ទំនាស់​នេះ​។ ​ការលក់​ចំណែក​សិទ្ធិ​របស់​សហទាយាទ​ណា​ម្នាក់​ត្រូវ​ទុកជា​មោ​ឃៈ ប្រសិនបើ​គ្មាន​ការយល់ព្រម​ច្បាស់លាស់​ពី​សហទាយាទ​ទាំងអស់​។ ម្យ៉ាងទៀត​ចំពោះ​សហទាយាទ​ដែល​បាន​លក់​ចំណែក​សិទ្ធិ​របស់ខ្លួន​នេះ​ត្រូវ​បាត់បង់​សិទ្ធិ​នៃ​សន្តតិ​កម្ម​លើ​ទ្រព្យ​ដែល​បាន​លក់​។ សហទាយាទ​ណា​ម្នាក់​ដែល​បាន​បំពាន​ការហាម​លក់​មរតក​នេះ ត្រូវ​ទទួលខុស​ត្រូវតែ​ម្នាក់ឯង​លើ​អំពើ​របស់ខ្លួន​ចំពោះ​អ្នកទិញ​។ ​

មាត្រា ៧៦ .

-​ទាយាទ​ទាំងឡាយ​ដែល​មិនអាច​បន្ត​និរន្តរភាព​នៃ​ការកាន់កាប់​ទ្រព្យ​ជាម​រត​កបាន ដោយ​ជាក់ស្ដែង​ឬ​ដោយ​គតិយុត្ត​ឬ​មិន​ចង់​ទទួលបន្ទុក​ដោយ​ខ្លួនឯង អាចធ្វើ​ការផ្ទេរ ដោយ​ប្រគល់​សិទ្ធិ​ឱ្យ​តតិយជន​បាន​។ ​

មាត្រា ៧៧ .

-​បើ​អ្នកទទួល​សម្បទាន​ដី​ឆ្លើយតប​ទៅនឹង​ប្រយោជន៍​សេដ្ឋកិច្ច​មិនមែនជា​ក្រុមហ៊ុន ហើយ​មាន​ប័ណ្ណ​អចលនវត្ថុ​កាន់កាប់​ដោយ​រូបវន្តបុគ្គល​ម្នាក់​ដែល​ទទួលមរណភាព សម្បទាន​នោះ​មិន​អាចជា​កម្មវត្ថុ​នៃ​ការបែងចែក​ដោយ​គ្មាន​ការយល់ព្រម​ពី​អាជ្ញាធរ​រដ្ឋបាល ដែល​បានផ្ដល់​សម្បទាន​បានឡើយ​។ ​

មាត្រា ៧៨ .

-​ទ្រព្យ​ទាំងឡាយ​ដែល​កម្មសិទ្ធិករ​ស្លាប់​ដោយ​គ្មាន​បន្សល់ទុក​នូវ​ទាយាទ ឬ​អ​ច្ច​យ​លា​ភី​ត្រូវ​ត្រឡប់​មកជា​របស់​រដ្ឋ ហើយ​ត្រូវ​បញ្ចូល​ក្នុង​ទ្រព្យសម្បត្តិ​ឯកជន​របស់​រដ្ឋ​។ ​

1425