Page:ច្បាប់ភូមិបាល ឆ្នាំ២០០១ 138.pdf/18

From Wikisource
Jump to navigation Jump to search
This page has not been proofread.

បុគ្គល​កាន់កាប់​ខុសច្បាប់​ត្រូវ​បង្ខំ​ឱ្យ​ចាកចេញ​ជាបន្ទាន់ ហើយ​ត្រូវ​ទទួល​ទណ្ឌកម្ម​ដែល​បានកំណត់​ក្នុង​ មាត្រា ២៥៩ នៃ​ច្បាប់​នេះ​។ ​បុគ្គល​កាន់កាប់​ខុសច្បាប់​គ្មាន​សិទ្ធិ​ទាមទារ​សំណង​សំរាប់​ចំណាយ​លើ​ការងារ និង​ការកែលំអ​ដែល​ខ្លួន​បានធ្វើ​នៅលើ​អចលនវត្ថុ​នោះឡើយ​។ ​

មាត្រា ៤៤ .

-​ប័ណ្ណ​ឬ​ឯកសារ​សំគាល់​សិទ្ធិ​កាន់កាប់​អចលនវត្ថុ​ជា​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ឬ​របស់​នីតិបុគ្គល​សាធារណៈ​ដែល​ចេញ​ដោយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ឱ្យដល់​បុគ្គល​ឯកជន ត្រូវ​ទុកជា​មោ​ឃៈ​និង​គ្មាន​តម្លៃ​គតិយុត្ត​។ ​ ភ្នាក់ងារ​ដែល​ចេញ​ប័ណ្ណ ឬ​ឯកសារ​សំគាល់​សិទ្ធិ​កាន់កាប់​នេះ​ត្រូវ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​ទាំង​ខាង​ស៊ីវិល​និង​ព្រហ្មទណ្ឌ​។ ​ អាជ្ញាធរ​ដែល​ព្រងើយកន្តើយ​ចំពោះ​ការរំលោភ​ខុសច្បាប់​តាមរបៀប​នេះ ដែល​ខ្លួន​បានដឹង​ចាត់ទុកជា​អ្នក​រួមគំនិត ហើយ​ត្រូវ​ទទួលទោស​ដូចគ្នា​នឹង​ចារី​ដែរ​។ ​

មាត្រា ៤៥ .

-​ក្នុងករណី​ដែល​អាជ្ញា​ធរមាន​សមត្ថកិច្ច​មិន​ព្រម​ចេញ​ប័ណ្ណ​សំគាល់​សិទ្ធិ​កាន់កាប់​អចលនវត្ថុ​អ្នកកាន់កាប់​អចលនវត្ថុ​នោះ​អាចធ្វើ​ពាក្យ​ប្ដឹងទៅ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង សំណង់​។ ​

មាត្រា ៤៦ .

-​ការចេញ​ប័ណ្ណ​សំគាល់​សិទ្ធិ​កាន់កាប់​អចលនវត្ថុ​ដោយ​អាជ្ញា​ធរមាន​សមត្ថកិច្ច ឱ្យ​បុគ្គល​ក្រៅពី​ភោគី​ពិតប្រាកដ​ដដែល​បាន​កាន់កាប់​អចលនវត្ថុ គឺជា​បទល្មើស​ដែល​ត្រូវ​ទទួលទោស​តាម​បញ្ញត្តិ​នៃ​ មាត្រា ២៦១ នៃ​ច្បាប់​នេះ​។ ​

មាត្រា ៤៧ .

-​វិវាទ​រវាង​ភោគី​ចំពោះ​អចលនវត្ថុ​មួយ នឹងត្រូវ​ដាក់ឱ្យ​ធ្វើការ​ស៊ើបអង្កេត​និង​ដោះស្រាយ​តាម​នីតិវិធី​ដែល​បានកំណត់​។ លទ្ធផល​នៃ​ការស៊ើបអង្កេត​ត្រូវ​ដាក់ជូន​គណៈកម្មការ​សុរិយោដី​ដែល​បង្កើតឡើង​នៅ​ក្រសួង​រៀបចំ​ដែនដី នគ​រូប​នី​កម្ម និង សំណង់​។ គណៈកម្មការ​នេះ​ត្រូវធ្វើ​សេចក្ដីសំរេច​លើ​ប​ដិ​វាទ​កម្ម​នោះ​។ ក្នុងករណី​មិន​សុខចិត្ត

1417