Page:ច្បាប់ភូមិបាល ឆ្នាំ២០០១ 138.pdf/19

From Wikisource
Jump to navigation Jump to search
This page has not been proofread.

​គូវិវាទ អាច​ប្ដឹងទៅ​តុលាការ​បាន​។ ការរៀបចំ​និង​ការប្រព្រឹត្តទៅ​នៃ​គណៈកម្មការ​នេះ ត្រូវ​កំណត់ ដោយ​អនុក្រឹត្យ​។ ​

ជំពូក​ទី ៥៖ អំពី​សម្បទាន​ដី​

​==== មាត្រា ៤៨ . ==== -​សម្បទាន​ដី​ជា​សិទ្ធិ​ស្របច្បាប់​ដែល​បានចែង​ក្នុង​ឯកសារ​គតិយុត្ត​ចេញ​ដោយ​អាជ្ញា​ធរមាន​សមត្ថកិច្ច តាម​អំណាច​ឆន្ទានុសិទ្ធិ​ឱ្យ​រូបវន្តបុគ្គល​ឬ​នីតិបុគ្គល​ឬ​ក្រុមមនុស្ស​ដើម្បី​កាន់កាប់​ដី​និង​ប្រើប្រាស់​សិទ្ធិ​លើដី​នោះ​តាម​ការកំណត់​នៃ​ច្បាប់​នេះ​។ ​

មាត្រា ៤៩ .

-​សម្បទាន​ដី​ត្រូវ​ឆ្លើយតប​ទៅនឹង​ប្រយោជន៍​សង្គម​ឬ​ទៅនឹង​ប្រយោជន៍​សេដ្ឋកិច្ច​។ ​សម្បទាន​ដី​ឆ្លើយតប​ទៅនឹង​ប្រយោជន៍​សង្គម អនុញ្ញាតឱ្យ​អ្នកទទួល​ប្រយោជន៍​រៀបចំ​ដី​ដើម្បី​សង់​លំនៅឋាន ឬ​/​និង​ដាំ​ដំណាំ​នៅលើ​ដី​ដែលជា​កម្មសិទ្ធិ​របស់រ​ដ្ឋ​ដើម្បី​ធានា​ការ​ចិញ្ចឹមជីវិត​។ ​សម្បទាន​ដី​ឆ្លើយតប​ទៅនឹង​ប្រយោជន៍​សេដ្ឋកិច្ច អនុញ្ញាតឱ្យ​អ្នកទទួល​ប្រយោជន៍​កាប់ឆ្ការ ទាញយក​ផល​ដោយ​ធ្វើ​អាជីវកម្ម​កសិឧស្សាហកម្ម​លើដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ​

មាត្រា ៥០ .

-​សម្បទាន​អាចមាន​រូបភាព​ផ្សេងទៀត​ដូចជា​ការអនុញ្ញាត​ឱ្យប្រើ​ប្រាស់ រៀបចំ​ឬ​ធ្វើ​អាជីវកម្ម​ដី​ដែលជា​ទ្រព្យសម្បត្តិ​របស់​រដ្ឋ ទោះជា​ភ្ជាប់​ឬ​មិន​ភ្ជាប់​ទៅនឹង​ការបំពេញ​សេវាសាធារណៈ​ក៏​ដោយមាន​ជាអាទិ៍ សម្បទាន​រ៉ែ សម្បទាន​កំពង់ផែ សម្បទាន​ព្រលានយន្ដហោះ សម្បទាន​រៀបចំ​តំបន់ឧស្សាហកម្ម សម្បទាន​នេសាទ​។ សម្បទាន​ទាំងនេះ​មិន​ឋិត​នៅក្រោម​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់​នេះ​ទេ​។ ​

1418