Page:ច្បាប់ភូមិបាល ឆ្នាំ២០០១ 138.pdf/17

From Wikisource
Jump to navigation Jump to search
This page has not been proofread.

​==== មាត្រា ៤០ . ==== -​ក្នុងការ​រង់ចាំ​ការរៀបចំ​ឡើងវិញ​នូវ​ប្លង់​សុរិយោដី​និង​សៀវភៅ​គោល​បញ្ជី​ដី អាជ្ញា​ធរមាន​សមត្ថកិច្ច​ត្រូវ​បន្ត​ចេញ​ប័ណ្ណ​សំគាល់​សិទ្ធិ​កាន់កាប់​អចលនវត្ថុ​ចំពោះ​ភោគៈ​ដែលមាន​កន្លងមក មុន​ច្បាប់​នេះ​ចូល​ជា​ធរមាន​។ ​ប័ណ្ណ​សំគាល់​សិទ្ធិ​នេះ​ជា​វត្ថុតាង​នៃ​សិទ្ធិ​កាន់កាប់ ប៉ុន្តែ​មិនមែនជា​ប័ណ្ណ​នៃ​កម្មសិទ្ធិ​ទេ ហើយក៏​មិនមែនជា​លិខិត​ដែល​តវ៉ា​មិនបាន​នោះដែរ​។ ​ប័ណ្ណ​សំគាល់​សិទ្ធិ​នេះ អាច​នឹង​បង្កើតបានជា​ប័ណ្ណ​ស្ថាពរ​នៃ​កម្មសិទ្ធិ​ដែលមាន​លក្ខណៈ មិនអាច​តវ៉ា​បាន លុះត្រាតែ​គ្មាន​ការជំទាស់​នៅពេល​បង្កើត​សៀវភៅ​គោល​បញ្ជី​ដី​។ ​ក្នុងករណី​មានការ​ជំទាស់​ទាមទារ ការ​កំណត់ថា​នរណា​ជា​ភោគី​ស្របច្បាប់​នៃ​អចលនវត្ថុ​នោះ ត្រូវ​ផ្អែកលើ​ការស៊ើបអង្កេត​បន្ថែម​នូវ​រាល់​ភស្តុតាង​ដែល​ពាក់ព័ន្ធ​ទាំងអស់​។ ប័ណ្ណ​សំគាល់​សិទ្ធិ​កាន់កាប់​អចលនវត្ថុ​គឺជា​ភស្តុតាង​មួយ​ប៉ុន្តែ​មិនអាច​កំណត់​តែ​ឯកឯង​បានទេ​។ ​

មាត្រា ៤១ .

-​ត្រូវ​ហាមឃាត់​ការចេញ​ប័ណ្ណ​សំគាល់​សិទ្ធិ​កាន់កាប់​អចលនវត្ថុ ដែល​មិនអាច​យក​ធ្វើជា​របស់​ឯកជន​បាន ឬ​ដែល​មិនបាន​កាន់កាប់​តាម​លក្ខខណ្ឌ​ស្របច្បាប់​។ ​

មាត្រា ៤២ .

-​បុគ្គល​ទាំងឡាយ​ដែល​មិនបាន​ចុះបញ្ជី​ភោគៈ​ស្របច្បាប់​របស់ខ្លួន ដោយហេតុ​មិនបាន​ដឹង​ឬ​ដោយ​ធ្វេសប្រហែស អ្នកនោះ​នៅតែមាន​សិទ្ធិ​ត្រូវបាន​ការពារ​អំណាច​នៃ​==== មាត្រា ២៩ ==== មាត្រា ៣០ និង​==== មាត្រា ៣១ នៃ​ច្បាប់​នេះ​។​ ​

មាត្រា ៤៣ .

-​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​មិន​អាចជា​កម្មវត្ថុ​នៃ​លទ្ធកម្ម​កម្មសិទ្ធិ​បានឡើយ ទោះ​ក្នុងករណី​ណាក៏ដោយ​។ ​ស្ថានភាព​នៃ​អ្នកកាន់កាប់​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​នៅតែ​មិន​ទៀងទាត់ និង​ខុសច្បាប់​ដដែល ប្រសិនជា​ស្ថានភាព​នោះ​មិនកើត​ចេញពី​ការអនុញ្ញាត​តាមបែប​ផែន​ដែល​បាន​កំណត់ដោយ​ច្បាប់​ទេនោះ​។

1416