Jump to content

Page:NA1-1994 11-Immigration.pdf/11

From Wikisource
This page has been proofread.

ជំពូកទី ៦

ការបណ្ដេញចេញ


មាត្រា ៣៥.-

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃត្រូវបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា រាល់ជនបរទេសអន្តោប្រវេសន្តណាដែលរំលោភលើបញ្ញត្តិច្បាប់អន្តោប្រវេសន្ត។


មាត្រា ៣៦.-

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃមានសិទ្ធិបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា រាល់ជនបរទេសដែល៖

  • ១. មានអាកប្បកិរិយា និងសកម្មភាពគ្រោះថ្នាក់ដល់សន្តិសុខជាតិនៃព្រះរាជាណាចក្រកម្ពុជា ឫ
  • ២. ក្រសួងមានសមត្ថកិច្ចមានភស្ដុតាងជាក់លាក់ថាជននោះជាអ្នកប្រឆាំងនឹងសន្តិសុខនៃព្រះរាជាណាចក្រកម្ពុជា ឫ
  • ៣. មកធ្វើការនៅក្នុងព្រះរាជាណាចក្រកម្ពុជាដោយគ្មានប័ណ្ណការងារ។


មាត្រា ៣៧.-

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃត្រូវបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា រាល់ជនបរទេសណាដែលចូលក្នុងព្រះរាជាណាចក្រកម្ពុជាដោយខុសច្បាប់។


មាត្រា ៣៨.-

សេចក្ដីសំរេចបណ្ដេញចេញត្រូវអនុវត្តភ្លាម ចាប់ពីថ្ងៃចុះហត្ថលេខារបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។ សាម៉ីខ្លួនមានសិទិ្ធប្ដឹងទៅតុលាការក្នុងរយៈពេល ២ខែ។


មាត្រា ៣៩.-

ការបណ្ដេញចេញត្រូវអនុវត្តក្នុងរយៈពេល ៧ថ្ងៃយ៉ាងយូរ ក្រោយពីសេចក្ដីសំរេចចេញជាផ្លូវការពីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លើកលែងតែមានសាលក្រមផ្អាកការអនុវត្តពីតុលាការ។


1050