Jump to content

Page:NA1-1994 11-Immigration.pdf/10

From Wikisource
This page has been proofread.
មាត្រា ៣០.-

ត្រូវផ្ដន្ទាទោសពិន័យអន្តរការណ៍ជាប្រាក់ពី ៥០.០០០រៀលដល់ ១.០០០.០០០រៀល ចំពោះជនបរទេសណាដែលបានប្រព្រឹត្តល្មើសនឹងមាត្រា ១៤-១៥-១៦-១៧- ២១ និង ២៣ នៃច្បាប់នេះ។

ក្នុងករណីពុំរាងចាល ត្រូវផ្ដន្ទាទោសពិន័យអន្តរការណ៍ជាប្រាក់ពី ១.០០០.០០១រៀលដល់ ២.០០០.០០០រៀល។


មាត្រា ៣១.-

ត្រូវផ្ដន្ទាទោសពិន័យអន្តរការណ៍ជាប្រាក់ពី ១០.០០០រៀលដល់ ៣០.០០០រៀល ចំពោះជនណាដែលបានប្រព្រឹត្តល្មើសនឹងមាត្រា ១៨ នៃច្បាប់នេះ។

ក្នុងករណីមិនរាងចាល ត្រូវផ្ដន្ទាទោសពិន័យអន្តរការណ៍ជាប្រាក់ពី ៣០.០០១រៀលដល់ ៦០.០០០រៀល។

ត្រូវផ្ដន្ទាទោសពិន័យអន្តរការណ៍ជាប្រាក់ពី ២០០.០០០រៀលដល់ ៥០០.០០០រៀល ចំពោះជនណាដែលបានប្រព្រឹត្តល្មើសនឹងមាត្រា ១៩ នៃច្បាប់នេះ។

ក្នុងករណីមិនរាងចាល ត្រូវផ្ដន្ទាទោសដាក់គុកពី មួយខែ ដល់បីខែ។


មាត្រា ៣២.-

ជនណាដែលធ្វើការកោសលុប សរសេរត្រួត ក្លែង ឫឲ្យគេខ្ចី ឫមួយក៏សរសេរឈ្មោះក្លែងក្លាយនៅក្នុងប័ណ្ណស្នាក់នៅ ប័ណ្ណការងារ កិច្ចសន្យាការងារ ឫមួយក៏ប្រើប្រាស់ឯកសារទាំងនោះដែលមានឈ្មោះផ្សេងពីឈ្មោះខ្លួន ឫធ្វើបណ្ដឹងក្លែងបន្លំសុំឯកសារដូចខាងលើ ត្រូវផ្ដន្ទាទោសដាក់គុកពី ប្រាំឆ្នាំ ដល់ដប់ប្រាំឆ្នាំ។

អ្នកសមគំនិតត្រូវផ្ដន្ទាទោសដូចគ្នា។


មាត្រា ៣៣.-

ការផ្ដន្ទាទោសពិន័យអន្តរការណ៍ជាប្រាក់ដែលមានចែងក្នុងបញ្ញត្តិនៃច្បាប់នេះជាសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ។


មាត្រា ៣៤.-

ក្រៅពីមូលទោសដែលមានចែងក្នុងច្បាប់នេះ ត្រូវមានអនទោសបន្ថែមទៀតគីការបណ្ដេញចេញពីដែនដីនៃព្រះរាជាណាចក្រកម្ពុជា។



1049