Page:Kambuja Suriya 1926-1927.djvu/7

From Wikisource
Jump to navigation Jump to search
This page has been proofread.

ព្រះ​បន្ទូល​ក្រុម​ព្រះ​ នរោត្ដម​ភាណុ​វង្ស[1]

ទី​អគ្គ​មហា​សេនា​ ធិបតី​សមុហ​នាយក​សេនាបតី​ក្រសួង​មហា​ថៃ (ផ្ទៃ)

និង​ធម្មការ​ នៃ​ព្រះ​នគរ​ក្រុង​កម្ពុជា​ធិបតី​

ទ្រង់​ពន្យល់​អំពី​ បង្កើត​ទស្សនាវដ្ដី​ សៀវភៅ​បោះ​ពុម្ព​

ព្រះ​រាជ​បណ្ណាល័យ​កម្ពុជា ។



ព្រះ​រាជ​បណ្ណាល័យ​ក្នុង​ក្រុង​ភ្នំ​ពេញ​ ដែល​មាន​ព្រះ​រាជ​ប្រកាស​ពី​ថ្ងៃ ᧶ ២ ឆ្នាំ​ជូត​ឆស័ក​ត្រូវ​និង​ថ្ងៃ​១៥​ ហ្សងវិយ៉េ ឆ្នាំ​១៩២៥​ បង្កើត​ឡើង​សម្រាប់​តម្កល់​សាស្ត្រា​បាលី​ គ្រឿង​ប្រដាប់​សម្រាប់​គោរព​ព្រះ​ពុទ្ធ​សាសនា​ និង​លិខិត​ក្បួន​ខ្នាត​ក្នុង​ក្រៅ​រាជការ​ខេមរៈ​គ្រប់​ជំពូក​ បាន​ធ្វើ​ការ​សម្រេច​ដោយ​មាំ​មួន​គួរ​ឲ្យ​សរសើរ​ជា​ប្រាកដ​ ព្រោះ​មាន​ប្រយោជន៍​ច្រើន​ជាន់​ដល់​រាជការ​ និង​ព្រះ​សង្ឃ​ និង​អ្នក​ទាំង​ពួង​ ទៅ​មក​ចូល​មើល​ឬ​ខ្ចី​សាស្ត្រា​សៀវភៅ​ និង​សំបុត្រ​ កាសែត​និង​រឿង​រ៉ាវ​ផ្សេង​ៗ​ យក​ទៅ​មើល​ឬ​ចម្លង​បាន​តែ​អ្នក​ដែល​នៅ​ឆ្ងាយ​ខ្លះ​ មិន​ស្គាល់​មន្ទីរ​នេះ​ ខ្លះ​ពិបាក​ទៅ​មក​ដោយ​ឥត​បច្ច័យ​ ឬ​ឥត​ឱកាស​បាន​ជា​រាជការ​ទើប​បង្កើត​ឲ្យ​មាន​ទស្សនាវដ្ដី​ ហៅ « កម្ពុជ​សុរិយា» បោះ​ពុម្ព​១​ខែ​ម្ដង​​អស់​ទាំង​សេចក្ដី​ដែល​មាន​ស្រាប់​ ឬ​កើត​ឡើង​ថ្មី​ ពី​ក្នុង​ឬ​ក្រៅ​ព្រះ​រាជ​បណ្ណាល័យ​ ជា​ដំណឹង​មាន​ប្រយោជន៍​ដល់​អ្នក​ទាំង​

  1. អត្ថបទ​នេះ​ មាន​ចុះ​នៅ​កម្ពុជ​សុរិយា​ ក្បាល​ទី​១​ ឆ្នាំ​១៩២៦ – ២៧ ។

1