Page:Kambuja Suriya 1926-1927.djvu/342

From Wikisource
Jump to navigation Jump to search
This page has not been proofread.


សុមិច្ឆាចារឡើយ ។ ហេតុដូច្នេះ សប្បុរសទាំងឡាយ ដែលស្រឡាញ់រូបកាយខ្លួនត្រូវតែវៀរលែងចាកកាមេសុមិច្ឆាចារនេះឲ្យស្រឡះចេញ ប្រព្រឹត្តឲ្យត្រូវត្រង់តាមពុទ្ធានុញ្ញាត ដូចបានសម្ដែងមកហើយនេះ ទើបបានឈ្មោះថាអ្នកថែទាំរក្សារាងកាយខ្លួនឲ្យស្អាតបរិសុទ្ធប្រព្រឹត្តទៅខាងមុខ បុគ្គលដែលប្រព្រឹត្តធ្វើនូវអំពើបាណាតិបាត អទិន្នាទាន កាមេសុមិច្ឆាចារទាំង៣នេះ ឈ្មោះថាធ្វើកាយរបស់ខ្លួនឲ្យអាក្រក់បុគ្គលដែលបានវៀរលែងប្រព្រឹត្តធ្វើនូវអំពើទាំង៣ប្រការ មានបាណាតិបាតជាដើមនេះ ឈ្មោះថាធ្វើកាយរបស់ខ្លួនឲ្យល្អ ។ សម្ដែងអំពីកាយទ្វារវត្ថុ បទមាតិកាជាគំរប់៤ចប់ សេចក្ដីជាសង្ខេបតែប៉ុណ្ណោះ ។ តពីនេះនឹងសម្ដែងពីវចីទ្វារវត្ថុ បទមាតិកាជាគំរប់៥តទៅទៀត ឯវចីទ្វារវត្ថុនោះគឺប្រព្រឹត្តសំអាតវត្ថុគឺវចីទ្វារ អធិប្បាយថាបុគ្គលគប្បីរក្សាសង្រួមឃាត់ហាមនូវពាក្យអាក្រក់ ដែលមិនស្អាតល្អដោយវចីទ្វារ ដូចមានបាលីក្នុងគម្ពីរសុត្តជាតកនិទាននិសង្សខ្សែ៦ថា : វចីបកោបំរក្ខេយ វាចាយសំវុតោសិយា វចីទុច្ចរិតំហិត្វា វាចាយសុចរិតំចរេ ។ អធិប្បាយថា បុគ្គលគប្បីរក្សានូវកិរិយាកម្រើកឡើងនៃវាចា គឺថា