Page:Kambuja Suriya 1926-1927.djvu/340

From Wikisource
Jump to navigation Jump to search
This page has not been proofread.

ដោះខ្លួន រើខ្លួនឲ្យរួចផុតចាកពីសេចក្ដីកំសត់ទ័លក្រទៅខាងមុខ ត្រូវតែវៀរលែងចាកអទិន្នាទាន ហើយប្រព្រឹត្តឲ្យសមគួរតាមព្រះពុទ្ធដីកាដូចបានអធិប្បាយមកនេះ ទើបឈ្មោះថាស្រឡាញ់ខ្លួន ធ្វើខ្លួនឲ្យស្អាតល្អទៅខាងមុខដោយពិត ។ ៣- គឺ កាមេសុមិច្ឆាចារោ កិរិយាប្រព្រឹត្តខុស ប្រព្រឹត្តដ៏លាមកគឺបណ្ឌិតគប្បីតិះដៀលចំណែកមួយក្នុងកាមទាំងឡាយ អធិប្បាយថាបើបុរសឯណាប្រព្រឹត្តក្បត់ចិត្តប្រពន្ធហើយ ទៅធ្វើសេវនកិច្ចនឹងស្រីដទៃ ឬស្រីឯណាទៅប្រព្រឹត្តក្បត់ចិត្តស្វាមីរបស់ខ្លួន ទៅសេពសន្ធវៈនឹងបុរសដទៃដោយសេចក្ដីប្រាថ្នានូវអសន្ធម្មបុរសនោះ ឬស្រីនោះឈ្មោះថាដាច់សីលកាមេសុមិច្ឆាចារ ។ ឯកាមេសុមិច្ឆារនេះ បើបុគ្គលឯណាប្រព្រឹត្តទៅក្នុងអគមនិយដ្ឋាន គឺជាទីដែលមិនគប្បីសេពគប់នោះ ប្រាសចេញចាគគុណសម្បត្តិមានសីលគុណជាដើម បុរសនោះមានទោសតិច, បើបុគ្គលឯណាប្រព្រឹត្តទៅក្នុងអគនិយដ្ឋាន គឺទីជាទីដែលមិនគប្បីសេពគប់នោះបរិបូណ៌ដោយគុណសម្បត្តិ មានសីលគុណជាដើម បុរសនោះមានទោសច្រើន ។ ម្យ៉ាងទៀតអគមនិយដ្ឋាន ទីដែលមិនគប្បីសេពគប់នោះមានគុណក្ដី ឥតគុណក្ដី កាមេសុមិច្ឆាចារ ដែលបុគ្គលប្រព្រឹត្តទៅដោយសេចក្ដីកំហែងតាមអំណាចខ្លួនមានទោសធ្ងន់ បើបុគ្គលទាំងពីរនាក់មានសេចក្ដីប្រាថ្នាស្មើគ្នាក្នុងកាមេសុមិច្ឆាចារ មានទោសស្រាល ព្រោះបុរសនោះមានកិលេសនិងព្យាយាមទន់មិនក្លៀវក្លា មានទោសធ្ងន់ព្រោះបុរសនោះមានកិលេសនិង