ថាត្រូវបាណាតិបាតឡើយ ។ បុគ្គលដែលប្រព្រឹត្តធ្វើអំពើបាណាតិបាតនេះ ឈ្មោះថាមិនស្រឡាញ់ខ្លួន មិនរាប់អានខ្លួនប្រព្រឹត្តធ្វើខ្លួនឯងមិនឲ្យស្អាតល្អ ឲ្យអាក្រក់ទៅខាងមុខ ហេតុនេះសប្បុរសទាំងឡាយមិនគប្បីប្រព្រឹត្តធ្វើនូវអំពើបាណាតិបាតនេះឡើយ ត្រូវតែប្រតិបត្តិតាមព្រះពុទ្ធដីកាដូចអធិប្បាយមកនេះ ទើបបានសេចក្ដីសុខទៅខាងមុខដោយពិត ។ ២. អទិន្នាទានំ កិរិយាកាន់យកនូវទ្រព្យនៃបុគ្គលដទៃ ដែលគេពុំបានឲ្យហើយដោយកាយដោយវាចា ឈ្មោះថាលួចយកនូវទ្រព្យនៃបុគ្គលដទៃ ទោះលួចយកដោយខ្លួនឯងក្ដីប្រើបង្គាប់អ្នកដទៃឲ្យលួចយកក្ដី ឬធ្វើវិការឲ្យនិមិត្តផ្សេងៗ មានញាក់មុខប៉ប្រិចភ្នែកដៃជើងជាដើម ឲ្យអ្នកដទៃលួចយកនូវទ្រព្យនៃបុគ្គលដទៃនោះក្ដី ក៏ឈ្មោះថាអទិន្នាទានដូចគ្នា។ ម្យ៉ាងវិញទៀត ទោសអទិន្នាទាននោះ លោកសម្ដែងថា បើបុគ្គលលួចយកនូវទ្រព្យនៃបុគ្គលដទៃមានថ្លៃថោកថយ មានទោសតិចលួចយកនូវទ្រព្យនៃបុគ្គលដទៃ មានថ្លៃច្រើនមានទោសច្រើន លួចយកនូវទ្រព្យនៃបុគ្គលដទៃថោកក្ដីថ្លៃក្ដីមានទោសតិច ព្រោះបុគ្គលនោះមានគុណតិចលួចយកនូវទ្រព្យនៃបុគ្គលដទៃថោកក្ដីថ្លៃក្ដី មានទោសច្រើន ព្រោះបុគ្គលនោះមានគុណច្រើន លួចយកទ្រព្យនៃបុគ្គលដទៃថោកក្ដីថ្លៃក្ដីមានគុណក្ដី ឥតគុណក្ដី មានទោសតិចព្រោះអ្នកដែលលួចនោះ មានកិលេសនិង
Page:Kambuja Suriya 1926-1927.djvu/338
Appearance