ពុំបានភ្នែកក៏ខ្វាក់ខ្លួន ក៏ដល់សេចក្ដីទុក្ខជាទម្ងន់ព្រោះតែល្មោភដេក នោះឯងគ្រហស្ថទាំងឡាយ ដែលប្រាថ្នាសេចក្ដីចម្រើន កុំគប្បីប្រព្រឹត្តតាមបែបកុសិតមាណពដូចបានអធិប្បាយមកនោះឡើយ ហើយគប្បីវៀរលែងនូវវត្ថុដែលជាទីអាងជាទីតាំង ញ៉ាំងសេចក្ដីខ្ជឹលងងុយឲ្យកើតឡើងក្នុងចិត្តសន្ដាន ជាហេតុនឹងធ្វើការងាររបស់ខ្លួនឲ្យវឹកវរវិបរិតផ្សេងៗ ទៅដូចមានបាលីក្នុងគម្ពីរមង្គលទីបនី អដ្ឋកថាមង្គលសូត្រ ពោលអាងព្រះពុទ្ធដីកាថា : តេនាហភគវា អតិសីតន្តិកម្មំ នករោតិ ។ល។ ឧបទ្នាចភោតាបរិក្ខយំតច្ឆន្តីតិ អធិប្បាយថាព្រោះហេតុនោះព្រះដ៏មានព្រះភាគព្រះអង្គពោលថា វត្ថុជាទីអាងជាទីតាំងនៃសេចក្ដីខ្ជិលមាន៦ប្រការគឺបុគ្គលឯណាពោលអាងថា វេលានេះត្រជាក់ណាស់ហើយឈប់បង្អង់មិនធ្វើនូវការងារទាំងពួង១, ពោលអាងថាវេលានេះក្ដៅណាស់ ហើយឈប់បង្អង់មិនធ្វើនូវការងារទាំងពួង១, ពោលអាងថាវេលានេះល្ងាចណាស់ហើយ ឈប់បង្អង់មិនធ្វើនូវការងារទាំងពួង១, ពោលអាងថាវេលានេះព្រឹកណាស់ ហើយឈប់បង្អង់មិនធ្វើនូវការងារទាំងពួង១,ពោលអាងថាវេលានេះក្ដៅណាស់ ហើយឈប់បង្អង់មិនធ្វើនូវការងារទាំងពួង១, ពោលអាងថាវេលានេះល្ងាចណាស់ហើយ ឈប់បង្អង់មិនធ្វើនូវការងារទាំងពួង១, ពោលអាងថាវេលានេះនៅព្រឹកណាស់ ហើយឈប់បង្អង់មិនធ្វើការងារទាំងពួង១, ពោលអាងថាឃ្លានបាយណាស់ហើយ ឈប់បង្អង់មិនធ្វើនូវការងារទាំងពួង១, ពោលអាងថាស្រេកទឹកណាស់ ហើយឈប់បង្អង់មិនធ្វើនូវការងារទាំងពួង១។
កាលបើបុគ្គលនោះ ច្រើននៅដោយសេចក្ដីអាងនូវកិច្ចយ៉ាងនេះហើយ ភោគគឺសម្បត្តិទាំងឡាយទាំងពួង ដែលមិនទាន់កើតឡើង នឹងមិន