ដើម្បីនឹងគ្រប់គ្រងផ្ទះបាន សប្បុរសទាំងឡាយគប្បីប្រព្រឹត្តតាមពុទ្ធដីកាដូចបានអធិប្បាយមកនេះចុះ នឹងអាចធ្វើខ្លួនឲ្យបានសេចក្ដីសុខ សេចក្ដីចម្រើនក្នុងបច្ចុប្បន្ននេះដោយពិត ។ ព្រោះហេតុដូច្នោះហើយ បុគ្គលជាគ្រហស្ថអ្នកស្វែងរកនូវផ្ទះសម្បែង មិនគប្បីប្រព្រឹត្តខ្ជិលដេកច្រើន មិនគប្បីប្រព្រឹត្តជាបែបអ្នកលេងតែបុគ្គល ប្រព្រឹត្តខ្ជិលដេកច្រើន នឹងប្រព្រឹត្តជាបែបអ្នកលេងប្រាកដដូច្នោះ បុគ្គលនោះទៀងតែនឹងដល់នូវសេចក្ដីទុក្ខលំបាកដោយចំណែកមួយៗ លោកសម្ដែងអាងមាននិទានថា ដូចជាកុសិតមាណព ជាកូនសិស្សនៃអាចារ្យទិសាបាមោក្ខ ថ្ងៃ១ បានទៅរកឧសជាមួយនឹងមាណពទាំង៥០០ ដល់ ទៅក្នុងព្រៃមាណពទាំងឡាយដទៃ គេចូលទៅរកកាប់ឧសទាំងអស់គ្នា ឯកុសិតមាណពកម្ជិលបានឃើញដើមថ្លាន់១ មានម្លប់ល្អ អាងវេលាថានូវថ្ងៃនៅឡើយ សេចក្ដីខ្ជិលងងុយដេកបង្កើតឡើងក្នុងពេលនោះ គិតថាអញដេកសម្រាកបានបន្តិចសិន ហើយក៏ដេកលក់ទៅ ដរាបទាល់តែព្រលប់មាណពដទៃរកឧសបានគ្រប់គ្នាត្រឡប់មកវិញ ឃើញកុសិតមាណពនៅដេកលក់នៅដដែល ហើយគេដាស់មាណពនោះឲ្យក្រោកឡើង គេប្រាប់ថាល្ងាចណាស់ហើយ ឯកុហិតមាណពក្រោកឡើងប្រញាប់ប្រញាល់ពុំទាន់ស្វាងងងុយ ប្រវាឡើងទៅលើដើមថ្ងា ដៃចាប់កាច់មែកថ្ងាន់នោះ ឯមែកថ្ងាន់នោះក៏បាក់វាត់មកត្រូវភ្នែកទាំង២ បែកខ្វាក់វិនាសទៅ ឯឧសក៏
Page:Kambuja Suriya 1926-1927.djvu/333
Appearance