Page:Kambuja Suriya 1926-1927.djvu/326

From Wikisource
Jump to navigation Jump to search
This page has not been proofread.

បានសេចក្ដីសុខសប្បាយ មានមិនកើតរោគជាដើម ក្នុងបច្ចុប្បន្ននេះ ។

ថាបើគ្រហស្ថមានប្រាថ្នានូវប្រយោជន៍ក្នុងបរលោក ក៏គប្បីចូកជម្រះបោសច្រាសនូវទីវត្តអារាម ព្រះវិហារ នឹងបានផលានិសង្សច្រើន បានសេចក្ដីសុខសេចក្ដីចម្រើនទៅខាងមុខ រាប់ពុំបាន ។

ដូចមានបាលីដែលព្រះអានន្ទាចារ្យ លោកបានដកស្រង់មកអំពីគម្ពីរបរិវារវិន័យ មកចារឹកទុកក្នុងគម្ពីរសារត្ថសង្គហខ្សែ២ សរសើផលានិសង្ស បោសសំអាតទីនៅផ្សេងៗដោយវារបាលីពុទ្ធភាសិតថាបព្វានិសំសាសមជ្ជនិយាសេចក្ដី អានិសង្សទាំងឡាយនៃបុគ្គល ដែលបានបោសសំអាតផែនដីទីលំនៅផ្សេងៗមាន៥ប្រការ ឯអានិសង្សបោសសំអាតទីនៅផ្សេងៗមាន៥ប្រការនោះគឺ :

សក្កចិត្តបសី ទតិ បុគ្គលអ្នកមានឧស្សាហ៍បោសសំអាត និងញ៉ាំងចិត្តចេតសិករបស់ខ្លួនឲ្យជ្រះថ្លាស្អាតផូរផង់បរិសុទ្ធល្អ បើធម្មជាតិខាងក្នុងស្អាតបរិសុទ្ធល្អហើយ នឹងមានរោគកើតមកពីណា ? វិញ្ញាណនឹងចាប់យកទីដែលស្អាតបរិសុទ្ធមកជាអារម្មណ៍ ហើយនឹងប្រែគំនិតដែលមិនស្អាតផូរផង់នោះឲ្យស្អាតផូរផង់ទៅតាមអារម្មណ៍នោះបាន បើនឹងចម្រើនព្រះកម្មដ្ឋានចាប់យកព្រះពុទ្ធគុណជាដើមជាអារម្មណ៍ និងញ៉ាំងបីតិនិងបាមោជ្ជឲ្យកើតឡើងប្រាកដ ចេតនាដែលស្អាតផូរផង់ និងពិចារណាកំណត់នូវសំខារជា អនិច្ចំ ទុក្ខំ អនត្តា រឿយៗ ទៅបានបើមានឧបនិស្ស័យចាស់ ក៏នឹងត្រាស់ដឹងនូវមគ្គផលក្នុងពេលនោះ បើគ្មានឧបនិស្ស័យទេ