Jump to content

Page:Kambuja Suriya 1926-1927.djvu/24

From Wikisource
This page has been proofread.

ប៉ុន្តែ​លោក​ប៉ាវី​ដែល​ជា​អ្នក​ចេះ​ ទៅ​ស្គាល់​ស្រុក​ដែល​កាល​ណោះ​ គេ​មិន​ទាន់​ស្គាល់​នៅ​ឡើយ​ ហើយ​ដែល​ចេះ​នាំ​ឲ្យ​គេ​ចំណាំ​ផ្លូវ​ប្រវែង​ជាង​ ៣០.០០០គីឡូម៉ែត្រ​ មិន​មែន​នៅ​ស្ងៀម​ទេ​ លោក​ចេះ​តែ​ធ្វើ​ឲ្យ​បារាំង​ស្គាល់​ស្រុក​ដែល​លោក​បាន​ទៅ​ និង​ស្គាល់​អ្នក​ស្រុក​ដែល​លោក​ដឹង​ចិត្ត​ ហើយ​ដែល​លោក​ស្រឡាញ់​ ដោយ​លោក​បាន​ឲ្យ​បោះ​ពុម្ព​សៀវ​ភៅ​លោក​ ដែល​និយាយ​អំពី​ការ​ដែល​ពួក​លោក​ប៉ាវី​ធ្វើ​ និង​អំពី​រឿង​ព្រេង​នៅ​ក្នុង​ស្រុក​ខ្មែរ​ និង​ស្រុក​លាវ ។

អ្នក​ទាំង​ប៉ុន្មាន​ដែល​ធ្លាប់​ស្គាល់​លោក​ប៉ាវី​ និង​ធ្លាប់​សរសើរ​ចិត្ត​ល្អ​របស់​លោក​ផង​ កាល​បើ​ដឹង​ថា​លោក​ប៉ាវី​អនិច្ចកម្ម​ហើយ​ និង​ទប់​កុំ​ឲ្យ​មាន​សេចក្ដី​ទុក្ខ​មិន​បាន ។