សេចក្ដីប្រាថ្នាដូចគ្នា ហើយនិងដោយសាសន៍ទាំង២នេះខ្សោយ ក្នុងវេលានោះដែរ ដែលលោកប៉ាវីរកសម្គាល់ស្រុកក្នុងដែនលាវ ការដើររកសម្គាល់ស្រុកនេះ លោកបានធ្វើពីកាលជាន់មុននៅដែនខ្មែរហើយ ចាប់តាំងពីដើមខែហ្វេវីយ៉េ១៨៩០ទៅ លោកប៉ាវីដើរមើលសម្គាល់ស្រុកទេសជាច្រើនហើយដែលនៅជ្រៅៗក្នុងស្រុកតាន្នីន នឹងស្រុកដែលនៅកណ្ដាលជួរភ្នំស្រុកអណ្ណាមនិងទន្លេធំ ដោយសារតែការនេះហើយបានជាគេស្គាល់ជាម៉ត់ចត់ថែមទៀតបាន ស្រុកដែលនៅជិតក្រុងកម្ពុជាដោយសារតែការនេះដែរ ដែលបានសង្កេតពិនិត្យមើល ស្រុកជាច្រើននៅត្រើយខាងស្ដាំទន្លេមេគង្គ ។
រួចពីនោះមកទៀត លោកប៉ាវីបានតាំងជាទីកុងស៊ុលហ្ស៊េណេរ៉ាល់នៅក្រុងបាងកក កាលលោកនៅក្នុងងារកុងស៊ុលនេះ លោកបានតែងសញ្ញាត្រៃតេបារាំង និងសៀមចុះថ្ងៃ៣អុកតូប ឆ្នាំ១៨៩៣ ហើយក្រោយមកទៀតក្នុងវេលា ដែលរាជការចាត់ការផ្សេងៗឲ្យលោកធ្វើ លោកប៉ាវីបានធ្វើឲ្យសម្រេចតាមសញ្ញាត្រៃតេនោះ លោកប៉ាវីបានសម្រេចដែនស្រុកចិន និងស្រុកចំណុះបារាំង ដែលនៅកណ្ដាលទន្លេ << ហ្វើលើវូរស>> និងទន្លេមេគង្គដែរ លោកប៉ាវីចាត់ការទាំងនេះ បានសម្រេចទាំងអស់ ហើយលោកត្រឡប់ទៅស្រុកបាងកក ទាល់តែដល់វេលាដែលលោកពីសារើត្រែត គឺក្នុងឆ្នាំ១៩០៥ ហើយលោកត្រឡប់ទៅស្រុកបារាំងវិញ ។