Page:Kambuja Suriya 1926-1927.djvu/20

From Wikisource
Jump to navigation Jump to search
This page has been proofread.

នោះ​ទៅ​ក្រសួង​ព្រះ​រាជ​បណ្ណាល័យ​ ហើយ​ឲ្យ​ត្រូវ​កត់​សំគាល់​នាម​ត្រកូល​ និង​ទី​លំនៅ​របស់​ខ្លួន​ផង ។

ឯ​រឿង​ល្បើក​នា​នា​ ដែល​បាន​តែង​ធ្វើ​ហើយ​នោះ​ ក្រសួង​ព្រះ​រាជ​បណ្ណាល័យ​ នឹង​ដាក់​ឲ្យ​ក្រុម​ជំនុំ​ខាង​បោះ​ពុម្ព​ពិនិត្យ​មើល​វិជ្ជា​ការ​ថ្វី​ដៃ​ អ្នក​ណា​ល្អ​នឹង​ឲ្យ​រង្វាន់​ ជា​ប្រាក់​ពី​១០០​រៀល​ឡើង​ទៅ​ រួច​សេចក្ដី​ដែល​តែង​នោះ​ នឹង​បោះ​ពុម្ព​ចេញ​តាម​ការ ។