Page:Kambuja Suriya 1926-1927.djvu/19

From Wikisource
Jump to navigation Jump to search
This page has been proofread.


ប្រកាស[1]


ក្រសួង​ព្រះ​រាជ​បណ្ណាល័យ​ គិត​តាំង​ឲ្យ​ប្រឡង​វិជ្ជា​តែង​ល្បើក​ជា​ពាក្យ​រាយ​បី​យ៉ាង​ ក្នុង​មួយ​យ៉ាង​ឲ្យ​រង្វាន់​ជា​ប្រាក់​ពី​១០០​រៀល​ឡើង​ទៅ ។ មួយ​យ៉ាង​ឲ្យ​តែង​ល្បើក​ដំណាល​កេរ្តិ៍​កាល​ពី​ដើម​ តែង​ជា​សេចក្ដី​ថ្លែង​រឿង​នីមួយ​ៗ​ នៅ​ក្នុង​រាជ​សម្បត្តិ​ព្រះ​បាទ​សម្ដេច​ព្រះ​អង្គឌួង​ ឬ​ព្រះ​អង្គ​ចន្ទ ។

២ – យ៉ាង​ឲ្យ​ប្រែ​គម្ពីរ​បាលី​អ្វី​នីមួយ​ជា​ភាសា​ខេមរៈ​ ដែល​ពុំ​ទាន់​បោះ​ពុម្ព​ចេញ​ជា​ភាសា​ខ្មែរ​នៅ​ឡើយ ។

៣ – យ៉ាង​ឲ្យ​តែង​ល្បើក​សា​ស័ព្ទ​ពី​សេចក្ដី​ ដែល​ជាតិ​ខ្មែរ​ប្រាស្រ័យ​រាប់​អាន​គ្នា​ទៅ​វិញ​ទៅ​មក​ គឺ​ប្រាស្រ័យ​ចំពោះ​ទៅ​អ្នក​ដែល​ជា​មិត្រ​សាលោហិត​ ក្នុង​បន្ទុក​មួយ​ជា​មួយ​គ្នា​ក្ដី​ ចំពោះ​ពី​គ្រួសារ​ទីទៃ​ៗ​ពី​គ្នា​ក្ដី​ ចំពោះ​លើ​មិត្រ​វិសាសៈ​ ឬ​ជា​អ្វី​ជា​មួយ​គ្នា​ក្ដី​ របៀប​នៃ​ត្រកូល​មនុស្ស​ទាំង​បួន​ គឺ​ព្រះ​សង្ឃ​ ស្ដេច​ មន្ត្រី​ រាស្ត្រ​ ដែល​មាន​ឧបការ​នឹង​គ្នា​ទៅ​វិញ​ទៅ​មក ។ បើ​ឈ្មោះ​ណា​ចង់​ប្រឡង​ត្រូវ​ឲ្យ​តែង​សេចក្ដី​ដំណាល​ រឿង​តាម​ស្ថាន​ដែល​ខ្លួន​យល់​គួរ​ធ្វើ​ បើ​នឹង​ធ្វើ​តែ​១​រឿង​ឬ​ច្រើន​រឿង​ក៏​បាន​ដែរ​ តែ​ក្នុង​១​រឿង​កុំ​ឲ្យ​ហួស​ពី​២៥០​ទំព័រ ។

ក្នុង​រវាង​៤​ខែ​ រាប់​ពី​ខែ​ឧក​តូប​ ឆ្នាំ​ ១៩២៦​ ឲ្យ​ផ្ញើ​សេចក្ដី​ដែល​តែង​

  1. អត្ថ​បទ​នេះ​ មាន​ចុះ​ក្នុង​កម្ពុជ​សុរិយា​ ក្បាល​លេខ​៤​ ឆ្នាំ​ ១៩២៦ – ២៧ ។