Page:ច្បាប់ភូមិបាល ឆ្នាំ២០០១ 138.pdf/31

From Wikisource
Jump to navigation Jump to search
This page has not been proofread.

ផ្នែក​ទី ៣ : អំពី​ការ​កើន​នៃ​កម្មសិទ្ធិ​​

អនុ​ផ្នែក​ទី ១ : អំពី​ការ​កើន​ដោយ​អំពើ​របស់​មនុស្ស​

មាត្រា ៩៦ .

-​សំណង់ ដំណាំ​និង​ការ្យ​ទាំងឡាយ​ដែល​បានធ្វើ​នៅលើ​ដី​ឬ​នៅក្រោម​ដី ត្រូវបាន​ចាត់ទុកថា​បានធ្វើ​ដោយ​កម្មសិទ្ធិករ ដោយ​សោហ៊ុយ​ផ្ទាល់ខ្លួន​ហើយ​ជា​របស់​កម្មសិទ្ធិករ​នោះ​លើកលែង​តែមាន​ភស្តុតាង​ផ្ទុយ​ពីនេះ​។

មាត្រា ៩៧ .

-​កម្មសិទ្ធិករ​នៃ​ដី​ដែល​បានធ្វើ​ការសាងសង់ ដាំ​ដុះ ឬ​រៀបចំ​ដោយ​ប្រើ​សម្ភារៈ​ដែល​មិនមែនជា​របស់ខ្លួន​ត្រូវ​ចេញថ្លៃ​សម្ភារៈ​ទាំងនោះ​ឱ្យ​ម្ចាស់​គេ​វិញ​។ កម្មសិទ្ធិករ​នោះ​អាច​ត្រូវ​ផ្ដន្ទាទោស​ឱ្យ​សង​ជម្ងឺ​ចិត្ត​ផងដែរ ប្រសិន​ជាមាន ប៉ុន្តែ​ម្ចាស់​សម្ភារៈ​គ្មាន​សិទ្ធិ​ដកយក​សម្ភារៈ​នោះ​ចេញ​ឡើយ​។ ​

This page has not been proofread.


មាត្រា ៩៨ .

-​កាលបើ​ដំណាំ សំណង់​និង​ការរៀបចំ​ទាំងឡាយ​ត្រូវបាន​ធ្វើឡើង​ដោយ​បំពាន​ពី​តតិយជន​និង​ដោយ​សម្ភារៈ​របស់ខ្លួន កម្មសិទ្ធិករ​នៃ​ដី​មាន​សិទ្ធិ​រក្សាទុក​របស់​នោះ​ឬ​បង្ខំ​ឱ្យ​តតិយជន​នោះ​ដកយក​ចេញ​បាន​។

​ប្រសិនជា​កម្មសិទ្ធិករ​នៃ​ដី​សុំ​ដកយក​ចេញ​នូវ​ដំណាំ​និង​សំណង់​ដែល​បានធ្វើ​ដោយ​បំពាន​សោហ៊ុយ​នៃ​ការដកចេញ​ជា​បន្ទុក​របស់​តតិយជន ហើយ​គ្មាន​សំណង​ណាមួយ​សំរាប់​អ្នក​នោះទេ​។ តតិយជន​នោះ​ក៏​អាច​ត្រូវ​ផ្ដន្ទាទោស​ឱ្យ​សង​ជម្ងឺ​ចិត្ត​ផងដែរ ប្រសិនបើ​មាន​ព្យសនកម្ម​ជាយថាហេតុ​ដល់​កម្មសិទ្ធិ​ករ​នៃ​ដី​។ ប្រសិនបើ​កម្មសិទ្ធិករ​ចង់​រក្សាទុក​ដំណាំ​និង​ការ្យ​ទាំងនោះ កម្មសិទ្ធិករ​នោះ​ត្រូវ​សង​ថ្លៃ​សម្ភារៈ​និង​ថ្លៃ​ការងារ​ដោយ​មិន​គិតដល់​តម្លៃលើស តិច​ឬ​ច្រើន ដែល​ដី​អាច​នឹង​កើន​តម្លៃ​នោះទេ​។ ​

ចំពោះ​ដំណាំ សំណង់​ឬ​ការ្យ​ទាំងឡាយណា​ដែល​បានធ្វើ​ដោយ​តតិយជន​ដោយ​សុចរិត​ដូច​មានចែង​ក្នុង​មាត្រា ៣៨ នៃ​ច្បាប់​នេះ កម្មសិទ្ធិករ​មិនអាច​សុំ​ដកយក​ចេញ​នូវ​ការ្យ ដំណាំ​ឬ​ការរៀបចំ​ទាំងនោះ​បានឡើយ​។ កម្មសិទ្ធិករ​មាន​ជំរើស​ពីរ ឬមួយ​សង​ថ្លៃ​សម្ភារៈ​និង​ថ្លៃ​ពលកម្ម ឬមួយ​សង​ជា​ទឹកប្រាក់​ស្មើនឹង​តម្លៃលើស​ដែល​ដី​បាន​កើន​តម្លៃ​ក៏បាន​។​


1430