Page:ច្បាប់ភូមិបាល ឆ្នាំ២០០១ 138.pdf/30

From Wikisource
Jump to navigation Jump to search
This page has not been proofread.

មាត្រា ៩២ .

-​កម្មសិទ្ធិករ​នៃ​ទ្រព្យ​ជា​អចលនវត្ថុ​អាចបង្កើត​បានជា​ប្រាតិភោគ​នៃ​កិច្ចសន្យា ស្របតាម​បញ្ញត្តិ​ដែល​បានកំណត់​ក្នុង​មាតិកា​ទី ៥ នៃ​ច្បាប់​នេះ​។

មាត្រា ៩៣ .

-​កម្មសិទ្ធិករ​នៃ​ទ្រព្យ​អាច​ចាត់ចែង​ផលិតផល​និង​ការកើនឡើង​តាម​ធម្មជាតិ​ឬ​តាម​សិប្បនិម្មិត​ដែល​ផ្សំគ្នា​ឬ​ដែល​ជាប់​ជាមួយនឹង​ទ្រព្យ​នោះ​តាម​វិធាន​ដែល​បានកំណត់​ក្នុង​ផ្នែក​ទី​២ និង​ទី​៣​នៃ​ជំពូក​នេះ​។ ​

ផ្នែក​ទី ២ : អំពី​ឧ​បាគ​មន៍​ផលិតផល​និង​ផលទុន​នៃ​កម្មសិទ្ធិ​

មាត្រា ៩៤ .

-​កម្មសិទ្ធិករ​នៃ​ទ្រព្យ​ជា​អចលនវត្ថុ​មាន​សិទ្ធិ​ទទួលផល​គ្រប់បែបយ៉ាង​ពី​ទ្រព្យ​នោះ​មាន​ផល​ធម្មជាតិ​និង​ផល​ស៊ីវិល​តាម​សិទ្ធិ​ឧ​បាគ​មន៍​។ ​ផល​ធម្មជាតិ​ផល​ដែល​កើត​ពី​ដី​ដោយ​ឯកឯង ឬ​ដោយ​អំពើ​របស់​មនុស្ស​។ ​ផល​ស៊ីវិល​គឺ​ផលទុន ធនលាភ​និង​ការប្រាក់​។

មាត្រា ៩៥ .

-​ផល​ដែល​កើតចេញពី​ដំណាំ​លើ​ទ្រព្យ​ជា​ដី​របស់​កម្មសិទ្ធិករ​នៃ​ទ្រព្យ​នេះ លុះត្រាតែ​កម្មសិទ្ធិករ​នោះបាន​សង​តម្លៃ​នៃ​ការ​ភ្ជួរ​រាស់ ពលកម្ម​និង​ពូជ​ដែល​បានធ្វើ​ជាយថាហេតុ​ដោយ​តតិយជន​។ ​

1429