Page:ច្បាប់ភូមិបាល ឆ្នាំ២០០១ 138.pdf/13

From Wikisource
Jump to navigation Jump to search
This page has not been proofread.

មាតិកា​ទី ២៖ ​អំពី​លទ្ធកម្ម​នៃ​កម្មសិទ្ធិ​​

ជំពូក​ទី ៤៖ ​អំពី​ការបង្កើតឡើងវិញ​នូវ​កម្មសិទ្ធិ​លើ​អចលនវត្ថុ​តាម​លទ្ធកម្ម​ពិសេស​នៃ​ភោគៈ​ ​

មាត្រា ២៩ .

-​ក្នុង​ក្របខ័ណ្ឌ​នៃ​ការបង្កើតឡើងវិញ​នូវ​កម្មសិទ្ធិ​លើ​អចលនវត្ថុ​នៅ​កម្ពុជា​ក្រោយ​សម័យ​មាន​វិបត្តិ​ពី​ឆ្នាំ ១៩៧៥ ដល់​ឆ្នាំ ១៩៧៩ ដោយ​មិន​ចំណុះ​ទៅនឹង​វិធាន​ទូទៅ​នៃ​អាជ្ញា​យុ​កាល​ស្ដីពី​កម្មសិទ្ធិ​លើ​អចលនវត្ថុ ភោគៈ​នៃ​អចលនវត្ថុ​ដែល​ត្រូវបាន​ទទួលស្គាល់​ចាប់ពី​ឆ្នាំ ១៩៨៩ អាចបង្កើត​ជាពិសេស​នូ​វ​សិទ្ធិ​ភ​ណ្ឌិ​កលើ​អចលនវត្ថុ​និង​នាំទៅដល់​លទ្ធកម្ម​នៃ​កម្មសិទ្ធិ​ដោយ​អ្នក​កាន់​ទ្រព្យ​ក្នុង​លក្ខខណ្ឌ​ដែល​បាន​កំណត់ដោយ​ច្បាប់​នេះ​។ ​ការចូល​កាន់កាប់​ភោគៈ​ត្រូវ​បញ្ចប់​ភោគៈ​ត្រូវ​បញ្ចប់​នៅពេលដែល​ច្បាប់​នេះ​ចូល​ជា​ធរមាន​។ ​

មាត្រា ៣០ .

-​បុគ្គល​ទាំងឡាយ​ដែល​បាន​អាស្រ័យ​ផល​នៃ​ភោគៈ​ដោយ​សន្តិវិធី​និង​មិនមាន​ការជំទាស់​ចាប់ពី ៥(​ប្រាំ​) ឆ្នាំ យ៉ាងតិច​គិត​មកដល់​កាលបរិច្ឆេទ​នៃ​ការប្រកាស​ឱ្យប្រើ​ច្បាប់​នេះ​លើ​អចលនវត្ថុ​ដែលមាន​លក្ខណៈ​ត្រឹមត្រូវ​តាមច្បាប់​ក្នុងការ​កាន់កាប់​ជា​ឯកជន មាន​សិទ្ធិ​ស្នើសុំ​ប័ណ្ណកម្មសិទ្ធិ​ជា​ស្ថាពរ​។ ​ក្នុងករណី​មានការ​ជំទាស់​ដល់​ការផ្ដល់​ប័ណ្ណកម្មសិទ្ធិ​ស្ថាពរ​នេះ អ្នក​តវ៉ា​ត្រូវយក​ភស្តុតាង​មក​បញ្ជាក់ថា ខ្លួនឯង​ផ្ទាល់​បាន​បំពេញ​លក្ខខណ្ឌ​នៃ​ភោគៈ​ដោយ​សន្តិវិធី និង​មិនមាន​ការជំទាស់​ចាប់ពី​៥(​ប្រាំ​)​ឆ្នាំ នៅលើ​អចលនវត្ថុ​ដែលមាន​ទំនាស់​ឬ​យក​ភស្តុតាង​ដែលថា​ខ្លួន​បាន​ទិញ​អចលនវត្ថុ​នោះ​ពី​ភោគី​ដើម​ឬ​ពី​សិទ្ធិវន្ត​ស្របច្បាប់​ឬ​អ្នកទទួល​ផ្ទេរកម្មសិទ្ធិ​ឬ​ពី​សន្តតិ​ជន​របស់ខ្លួន​។ ​

1412