មេអំបៅនិងដង្កូវ

From Wikisource
Jump to navigation Jump to search
មេអំបៅនិងដង្កូវ
by ម៉ុក សំឱក

ខ្លឹមសារ[edit]

មេ​អំបៅ​ថា អា​ចោរ​មោហោ អា​ដង្កូវ​នេះ រូបរាង​អាក្រក់ ក្រខ្វក់​អ្វី​ម្ល៉េះ ក្លិន​ខ្លួន​ឆ្អាប​ឆ្អេះ អញ​ខ្ពើម​ណាស់​ណា៎។ ទៅ​ណា​ទៅ​ខោល អាក្រាត​ននល ជា​អនាថា ម្ដេច​ក៏​គឃ្លើន ព្រហើន​អស្ចារ្យ វារ​លេង​លើ​ផ្កា ផ្កា​នេះ​បាត់​ក្លិន។ ចៀស​ចេញ​ឲ្យ​ឆាប់ ខំ​នៅ​នឹង​ស្លាប់ នឹង​រិទ្ធិ​ភមរិន្ទ ចិញ្ចឹម​ជីវិត នឹង​ផ្កា​មាន​ក្លិន ជាតិ​ឯង​ជាតិ​ហីន ទៅ​ស៊ី​លាមក​ទៅ។ ដង្កូវ​ថា​យើ ពី​ម្សិល​មិញ​តើ ភ្លេច​ភ្លាមហើយ​ចៅ ស្ទាប​ខ្លួន​ឯង​មើល ត្រជាក់​ឬ​ក្ដៅ សត្វ​មេអំបៅ ចេញ​ទៅ​ពីណា។ ឲ្យ​ដឹង​ជាតិ​ខ្លួន សឹម​លេង​សំនួន ដៀល​តិះ​តាមការ កុំ​អាល​ត្មះ​អញ ជា​មេ​ជា​បា ដូច​ពាក្យ​ឧបមា បាច​ខ្សាច់​ច្រាស​ខ្យល់។

ឯកសារយោង[edit]