Jump to content

ប្រជុំរឿងព្រេងខ្មែរ/ភាគទី៣/7

From Wikisource

៧- រឿង​បុរស ៣ ឈ្លោះ​ដណ្ដើម​ដំណេក​គ្នា​

ប្រជុំ​រឿង​ព្រេង​ខ្មែរ​ភាគ ៣ ទំព័រ ២១ - ២២


មាន​និទាន​មួយ​ថា : មាន​បុរស ៣ នាក់​វិវាទ​ជជែក​ប្រកែក ដណ្ដើម​ដំណេក​គ្នា ចង់​ដេក​កណ្ដាល​តែ​រៀង​ខ្លួន ។ បុរស​ទាំង ៣ នាក់​នោះ​ក្រវើន​តែ១ ប្រកែក​ជជែក​គ្នា​ទៅ​វិញ​ទៅ​មក ក៏​ខាន​បាន​ដេក​យប់​នោះ ។ លុះ​ព្រឹក​ឡើង​ក៏​នាំ​គ្នា​ទៅ​រក​ចៅក្រម ប្ដឹង​ដោយ​ដំណើរ​ទីទៃ ៗ ។ ចៅក្រម​ពិចារណា​ក្ដី​នេះ​ពុំ​ដាច់​ស្រេច ក៏​នាំ​បុរស​ទាំង ៣ នាក់​ទៅ​ក្រាប​បង្គំ​ទូល​ព្រះមហាក្សត្រ ដោយ​ដំណើរ​នោះ ។ ព្រះ​អង្គ​ទ្រង់​ព្រះ​សណ្ដាប់​ហើយ ទ្រង់​ព្រះតម្រិះ​ដោយ​ព្រះ​ប្រាជ្ញា ឈ្វេង​យល់​ក្នុង​ព្រះ​វិចារណញ្ញាណ ហើយ​ទ្រង់​ត្រាស់​បង្គាប់​ថា “ចូរ​ព្រះស្ដែង​ទាំង ៣ នាក់​ដេក​យក​ក្បាល​ឈម​ជុំ​ចូល​រក​គ្នា នេះ​ឯង​ហៅ​ថា​ដេក​កណ្ដាល​គ្រប់​គ្នា​ហោង ” ។

បុរស​ទាំង ៣ នាក់​ទទួល​ព្រះបន្ទូល​នោះ​ហើយ ក៏​ក្រាប​ថ្វាយ​បង្គំ​លា​ព្រះមហាក្សត្រ​ទៅ​លំនៅ​រៀង​ខ្លួន ។

ព្រះមហាក្សត្រ​ទ្រង់​កាត់​សេចក្ដី​ដូច្នេះ ហៅ​សុគតិគមនំ​ហោង ។