Jump to content

ប្រជុំរឿងព្រេងខ្មែរ/ភាគទី៣/23

From Wikisource

រឿង ឈ្មួញ​រើស​បាន​កំណប់​មាស




មាននិទានមួយថា : មានឈ្មួញរទេះ ៥០០ ទៅជួញក្នុងនគរ ១ ដាក់រទេះកណ្ដាលព្រៃនៅតំបន់ជាទីឥតទឹក ហើយឈ្មួញទាំងនោះបណ្ដើរគ្នាទៅរកទឹក ទៅដល់ស្ទឹង ១ ជួបនឹងកំណប់មាសក្នុងស្ទឹងនោះ ។ គ្រានោះមានថ្មើរព្រៃម្នាក់ ដើរមកឃើញមាសនោះដែរ ទើបអស់ឈ្មួញនាំុមាសឡើងទៅថ្វាយព្រះមហាក្សត្រក្រាបបង្គំទូលដោយដំណើរថា “ កាលទៅរកទឹកបានឃើញមាសនេះ ” ។ ព្រះមហាក្សត្រទ្រង់ជ្រាបទ្រង់មានព្រះបន្ទូលថា “ ខែត្រដែនដីនេះជារបស់យើងពិតហើយ តែយើងពុំដឹងថា មានមាសនៅទីនោះ ហេតុតែព្រះស្ដែងឈ្មួញទាំងនេះឃើញ ទើបបានមាសនេះមក បើដូច្នេះចូរព្រះស្ដែងបែងមាសនោះជាភាគ ២ ឲ្យមកយើងភាគ ១ អស់ព្រះស្ដែងឈ្មួញយកភាគ ១ ទៅចែកគ្នាហោង ” ។