Page:ច្បាប់ស្តីពី ការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ 301.pdf/25

From Wikisource
Jump to navigation Jump to search
This page has not been proofread.

បាល ឬ បុគ្គលិក​ក្រុមប្រឹក្សា​នោះ។ ក្រោយ​ទទួល​បាន​ការ​​ជូនដំណឹង​ជា​លាយលក្ខណ៍​អក្សរ​ពី​រដ្ឋមន្ត្រី​ក្រសួង​ មហាផ្ទៃ​ក្រុមប្រឹក្សា ឬ គណៈអភិបាល ត្រូវ​ឆ្លើយ​បំភ្លឺតប​វិញ​ក្នុង​រយៈពេល​យ៉ាង​យូរ​មួយ​ (០១)​ខែ។ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ត្រូវ​ឆ្លើយតប​វិញ​ក្នុង​រយៈពេល​យ៉ាងយូរ​មួយ​ (០១)​ខែ បើសិន​ក្រសួង​យល់​ឃើញ​ថា​ទង្វើ​នោះ​មិន​ស្របច្បាប់។

មាត្រា ៨២.-
មុន​ពេល​ចេញ​ដីកា ឬ សេចក្ដី​សម្រេច ឬ កិច្ច​ព្រមព្រៀង​ណាមួយ ក្រុមប្រឹក្សា ឬ គណៈ​អភិបាល​អាចលើក​សំណើ​ជា​លាយលក្ខណ៍​អក្សរ​សុំ​យោបល់ រដ្ឋមន្ត្រី​ក្រសួង​​មហាផ្ទៃ ប្រសិន​បើ​យល់​ឃើញ​ថា​បញ្ហា​ទាំង​នោះ​ជា​បញ្ហា​រសើប ឬ មិន​ច្បាស់លាស់។ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ត្រូវ​ឆ្លើយតប​វិញ​នៅ​ក្នុង​រយៈពេល​មួយ​(០១)​ខែ បន្ទាប់​ពី​បាន​ទទួល​សំណើ​នោះ។

មាត្រា ៨៣.-
រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ត្រូវ​ផ្ដល់​យោបល់​ដល់​ក្រុមប្រឹក្សា និង​គណៈអភិបាល​អំពី​វិធានការ​ចាំបាច់​ដើម្បី​ឲ្យ​ក្រុមប្រឹក្សា គណៈអភិបាល​ធ្វើ​សកម្មភាព ឬ ធ្វើ​សេចក្ដី​សម្រេច​ឲ្យ​បាន​ស្របច្បាប់​ឡើង​វិញ។

មាត្រា ៨៤.-
ក្នុង​ករណី​ដែល​ក្រុមប្រឹក្សា​បាន​អនុវត្ត​រួចហើយ​នូវ​សកម្មភាព ឬ សេចក្ដី​សម្រេច​មិន​ស្របច្បាប់ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ត្រូវ​ណែនាំ​ក្រុម​ប្រឹក្សា ឱ្យ​ចាត់​វិធានការ​ចាំបាច់​នានា​នៅ​ក្នុង​ក្របខ័ណ្ឌ​សិទ្ធិ​អំណាច​របស់​ ខ្លួន ដើម្បី​ធ្វើ​សកម្មភាព ឬ សេចក្ដី​សម្រេច​ឱ្យ​បាន​ស្របច្បាប់​ឡើង​វិញ​នៅ​ក្នុង​រយៈពេល​មួយ​(០១)​ខែ។ ក្រុម​ប្រឹក្សា ត្រូវ​ផ្សព្វផ្សាយ​ដោយ​សាធារណៈ​ភ្លាម​នូវ​ការ​ណែនាំ​របស់​រដ្ឋមន្ត្រី​ ក្រសួងមហាផ្ទៃ​ទាក់ទង​នឹង​បញ្ហា​នេះ នៅ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន។