Page:ច្បាប់ស្តីពី ការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ 301.pdf/24

From Wikisource
Jump to navigation Jump to search
This page has not been proofread.

មាត្រា ៧៧.-
ក្រុមប្រឹក្សា អាច​កោះ​ប្រជុំ​វិសាមញ្ញ​នៅ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​បាន​តាម​ការ​ ចាំបាច់ ដើម្បី​ដោះស្រាយ​បញ្ហា​បន្ទាន់ ឬ ​ពិសេស​ណាមួយ។

ផ្នែក​ទី ៥ ទង្វើ​មិន​ស្របច្បាប់ ដោយ​ក្រុម​ប្រឹក្សា ឬ​ដោយ​បុគ្គលិក​របស់​ក្រុម​ប្រឹក្សា

មាត្រា ៧៨.-
សកម្មភាព ឬ សេចក្ដី​សម្រេច​ទាំង​ឡាយ​របស់​ក្រុមប្រឹក្សា ឬ សមាជិក​ក្រុម​ប្រឹក្សា ឬ គណៈកម្មាធិការ ឬ គណៈអភិបាល ឬ អភិបាល ឬ បុគ្គលិក ដែល​ធ្វើឡើង​ហួស​ពី​សិទ្ធិ​អំណាច​របស់​ក្រុមប្រឹក្សា ឬ ហួស​ពី​សិទ្ធិ​អំណាច​របស់​សមាជិក​ក្រុមប្រឹក្សា ឬ របស់​គណៈកម្មាធិការ ឬ របស់គណៈ​អភិបាល ឬ របស់​​អភិបាល ឬ របស់បុគ្គលិក​របស់​ក្រុមប្រឹក្សា​គឺ​ជា​ទង្វើ​មិន​ស្រប​ច្បាប់។

មាត្រា ៧៩.-
សកម្មភាព ឬ សេចក្ដី​សម្រេច​ទាំងឡាយ​ណា​ដែល​ខុសច្បាប់ សកម្មភាព ឬ​ សេចក្ដី​សម្រេច​នោះ ពុំ​​មាន​សុពលភាព​ឡើយ។

មាត្រា ៨០.-
ការ​ចំណាយ​ទាំងឡាយ​ណា​ដែល​ធ្វើឡើង​ដោយ​ក្រុមប្រឹក្សា ឬ ក្នុង​នាម​ក្រុមប្រឹក្សា​ដើម្បី​អនុវត្ត​សកម្មភាព ឬ សេចក្ដី​សម្រេច​ណាមួយ​ដែល​មិន​ស្របច្បាប់ គឺ​ជា​ការ​ចំណាយ​មិន​ស្របច្បាប់។

មាត្រា ៨១.-
រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ត្រូវ​ជូនដំណឹង​ជា​លាយលក្ខណ៍​អក្សរ​ទៅ​ក្រុម​ ប្រឹក្សា និង​គណៈអភិបាល​អំពី​សកម្មភាព ឬ សេចក្ដី​សម្រេច​មិន​ស្របច្បាប់​ណាមួយ ដែល​ធ្វើ​ឡើង​ដោយ​ក្រុម​ប្រឹក្សា ឬ សមាជិក​ក្រុមប្រឹក្សា ឬ គណៈកម្មាធិការ ឬ គណៈអភិបាល ឬ អភិ-