Page:ច្បាប់ភូមិបាល ឆ្នាំ២០០១ 138.pdf/3

From Wikisource
Jump to navigation Jump to search
This page has been proofread.

បទ​ប្បញ្ញត្តិ​ទូទៅ

មាត្រា ១ .

  • ច្បាប់​នេះ​មាន​គោលដៅ​កំណត់​អំពី​របប​កម្មសិទ្ធិ​លើ​អចលនវត្ថុ​ទាំងឡាយ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​គោលបំណង​ធានា​ការពារ​សិទ្ធិ​នៃ​កម្មសិទ្ធិ និង​សិទ្ធិ​ផ្សេងៗ​ទៀត​លើ​អចលនវត្ថុ​ស្របតាម​បទ​ប្បញ្ញត្តិ​នៃ​រដ្ឋធម្មនុញ្ញ​ឆ្នាំ ១៩៩៣ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

​មាត្រា ២ .

  • ចាត់ទុកជា​អចលនវត្ថុ តាមន័យ​នៃ​ច្បាប់​នេះ​មាន​អចលនវត្ថុ​ពី​កំណើត អចលនវត្ថុ​ពី​ភ័ព្វវាសនា​និង​អចលនវត្ថុ​តាម​ការកំណត់​របស់​ច្បាប់​។ ​
  • អចលនវត្ថុ​ពី​កំណើត​មាន​ដី​ធម្មជាតិ​ដូចជា ដីព្រៃ​ឈើ ដីកា​ប់រាន ដី​ដាំ​ដុះ ដី​ទុក​ទំនេរ ឬ​មិនអាច​ដាំ​ដុះ ដី​លិច​ទឹក​ដោយ​ទឹក​នៅ​នឹង​ឬ​ទឹក​ហូរ និង​សំណង់​ឬ​ការរៀបចំ​ទាំងឡាយ​ដែល​ស្ថិត​នៅជាប់​មួយកន្លែង កើតឡើង​ដោយ​អំពើ​របស់​មនុស្ស ហើយ​មិនអាច​រំកិល ឬ​ផ្លាស់ប្ដូរ​កន្លែង​បាន​។ ​
  • អចលនវត្ថុ​ពី​ភ័ព្វវាសនា​មាន​វត្ថុ​ដែល​ជាប់​នឹង​ដី ឬ​បញ្ចូល​ជាមួយ​សំណង់​ទាំងឡាយ​ដែល​មិនអាច​បែកចេញ​បាន​ដោយ​មិន​ធ្វើ​ឲ្យ​មានការ​ខូចខាត ឬ​មិន​ដូរ​សភាព​ដើម​ដូចជា ដើមឈើ ឧបករណ៍​តែង​លំអ​ជាដើម​។ ​
  • អចលនវត្ថុ​តាម​ការកំណត់​របស់​ច្បាប់​មាន​សិទ្ធិ​ភ​ណ្ឌិ​ក​ទាំងឡាយ​លើ​អចលនវត្ថុ​និង​ចលនវត្ថុ​ទាំងឡាយ​ដែល​បាន​កំណត់ដោយ​ច្បាប់​ជា​អចលនវត្ថុ​។

​មាត្រា ៣ .

  • ជន​គ្រប់រូប​ត្រូវគោរព​ទ្រព្យសម្បត្តិ​របស់​រដ្ឋ និង​កម្មសិទ្ធិឯកជន​ស្របច្បាប់​លើ​អចលនវត្ថុ​។ ​
  • ការគ្រប់គ្រង​ផ្នែក​រដ្ឋបាល​សុរិយោដី​លើ​អចលនវត្ថុ​ដែលជា​ទ្រព្យសម្បត្តិ​របស់​រដ្ឋ និង​ការចេញ​ប័ណ្ណកម្មសិទ្ធិ​លើ​អចលនវត្ថុ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា ជា​សមត្ថកិច្ច​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​។
  • បទបញ្ជា និង​នីតិវិធី​នៃ​ការគ្រប់គ្រង​អចលនវត្ថុ​ដែលជា​ទ្រព្យសម្បត្តិ​របស់​រដ្ឋ​នឹងត្រូវ​កំណត់ដោយ​អនុក្រឹត្យ​។​មាតិកា​ទី ១​អំពី​កម្មសិទ្ធិឯកជន និង កម្មសិទ្ធិសាធារណៈ​​ជំពូក​ទី ១​អំពី​គោលការណ៍​នៃ​កម្មសិទ្ធិ​


1402