Page:ច្បាប់ភូមិបាល ឆ្នាំ២០០១ 138.pdf/2

From Wikisource
Jump to navigation Jump to search
This page has been proofread.

ព្រះរាជក្រម

នស/រកម/០៨០១/១៤ !!

យើង

ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ

រាជហរិវង្ស ឧភតោសុជាត វិសុទ្ធពង្ស អគ្គមហាបុរសរតន៏

និករោត្តម ធម្មិកមហារាជាធិរាជ បរមនាថ បរមបពិត្រ

ព្រះចៅក្រុងកម្ពុជាធិបតី



  • បាន​ទ្រង់​យល់​រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
  • បាន​ទ្រង់​យល់​ព្រះរាជក្រឹត្យ​លេខ នស​/​រកត​/១១៩៨/៧២ ចុះ​ថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ១៩៩៨ ស្ដីពី​ការតែងតាំង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា
  • បាន​ទ្រង់​យល់​ព្រះរាជក្រម​លេខ ០២/​នស​/៩៤ ចុះ​ថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែល​ប្រកាស​អោយប្រើ​ច្បាប់​ស្ដីពី​ការរៀបចំ និង ការប្រព្រឹត្តទៅ​នៃ​គណៈរដ្ឋមន្ត្រី
  • បាន​ទ្រង់​យល់​ព្រះរាជក្រម​លេខ នស​/​រកម​/០៦៩៩/០៩ ចុះ​ថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ ១៩៩៩ ស្ដីពី​ការបង្កើត​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង សំណង់
  • បាន​ទ្រង់​យល់​សេចក្ដីក្រាបបង្គំទូលថ្វាយ របស់​សម្ដេចនាយករ​ដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​


ប្រកាស​ឱ្យ​ប្រើ


ច្បាប់​ភូមិបាល ដែល​រដ្ឋសភា​បានអនុម័ត​កាលពី​ថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ២០០១ នា​សម័យប្រជុំ​ពេញអង្គ​លើក​ទី ៦ នីតិកាល​ទី ២ ហើយ​ដែល​ព្រឹទ្ធសភា​បានអនុម័ត​យល់ស្រប​តាម​ទម្រង់ និង គតិ​នៃ​ច្បាប់​នេះ​ទាំងស្រុង កាលពី​ថ្ងៃទី ១៣ ខែ សីហា ឆ្នាំ ២០០១ នា​សម័យប្រជុំ​ពេញអង្គ​លើក​ទី ៥ នីតិកាល​ទី ១ ហើយ​ដែលមាន​សេចក្ដី​ទាំងស្រុង​ដូចតទៅ​:


1401