Page:Kambuja Suriya 1926-1927.djvu/41

From Wikisource
Jump to navigation Jump to search
This page has not been proofread.

ការុញ្ញេនាធិវាសយ តម្ហាវុដ្ឋាយ ចាទេន មិតទាយំតតោកតោ បញ្ចវត្យាទយោ នេយ្យេ អមំ ចាយេសិ ធម្មតោ តតោ បភូតិ សម្ពុទ្ធោ អនូនា ធម្មទេសនំ មាឃវស្សានិ ទេសេសិ សត្តាន់ អត្ថសិទ្ធកំ ។ តេន សាធុ អយ្យោ ភន្តេ ទេសេតុ ធម្មទេសនំ សញ្វយិធ បរិសាយ អនុកម្បម្បិ កាតវេ ។ គ្រានោះសហម្បតី ព្រហ្មជាឥសូរលោកា ចូលគាល់ព្រះសាស្ដា លើកហត្ថាសិរោរាប ។ ហើយពោលពាក្យទូលថា សូមករុណាស្ដេចទ្រង់ជ្រាប ដ្បិតសត្វអន់ទន់ទាប ទុព្វលភាពបាបក្រៃក្រាស់ ។ ទន្ទឹងព្រះធម៌ថ្លៃ ជានិស្ស័យបច្ច័យច្បាស់ ឥឡូវទ្រង់បានត្រាស់ ត្រេកអរណាស់ពុំកន្តើយ ។ សត្វខ្លះក្រាស់ដោយកាម មិនយល់តាមត្រៃលក្ខណ៍ឡើយ ឥឡូវយល់ខ្លះហើយ ដោយអំណាចព្រះមានបុណ្យ ។ បើបានស្ដាប់ទេសនាបញ្ញាក្លាខ្លាំងលើសមុន សូមព្រះដ៏មានបុណ្យ ទ្រង់និមន្តត្រាស់ទេសនា ។ ប្រោសសត្វបំបាត់សោក ទាំងរាគរោគរូបតណ្ហា ងងឹតប្រែជ្រះថ្លាកើតបញ្ញាភិយ្យោយល់។ត្រៃលោកគោកព្រៃលក្ខណ៍ សង្សារចក្រវិលមិនដល់ អវិជ្ជាករឫសគល់ ជាបច្ច័យនៃសង្ខារ ។ នាំសត្វឲ្យសោកសៅ លិចលង់នៅក្នុងសង្សារបញ្ចមារមោហន្ធការ រឹតរុំហ៊ុមជុំជាប់នៅ ។