Page:Kambuja Suriya 1926-1927.djvu/4

From Wikisource
Jump to navigation Jump to search
This page has been proofread.

សេចក្ដី​បញ្ជាក់​អំពី​ការ​បោះពុម្ព​ផ្សាយ​ជា​លើក​ទី ២

នៃ ទស្សនាវដ្ដី កម្ពុជសុរិយា


សៀវភៅ​ដ៏​ក្រាស់​នេះ ជា​កម្រង​ទស្សនាដ្ដី "កម្ពុជសុរិយា" ដែល​បោះពុម្ព​ឆ្នាំ​ទី ១ ពី គ.ស. ១៩២៩-២៧ ។

គោល​បំណង​របស់​យើង ក្នុង​ការ​រើស​យក​មក​បោះពុម្ព​ជា ១ សៀវភៅ​នេះ​ជា​ថ្មី គឺ​អាស្រ័យ​ដោយ​សេចក្ដី​យល់​ថា សព្វថ្ងៃ​នេះ មាន​អ្នក​សិក្សា​ស្រាវជ្រាវ​ខាង​អក្សរសាស្ត្រ វប្បធម៌​ជាតិ​កាន់តែ​ច្រើន​ឡើងៗ ។ ជន​ទាំង​នេះ តែង​ត្រូវការ​ចាំបាច់​រក​ឯកសារ​ចាស់ៗ​ដែល​មាន​ផ្សាយ​ហើយ យក​មក​ធ្វើការ​ពិនិត្យ​ស្រាវជ្រាវ​និង​ជា​ការ​សំអាង​ហេតុផល​ផ្សេងៗ ក្នុង​ស្នាដៃ​ថ្មី​របស់​ខ្លួន​ផង ។ ក្នុង​បណ្ដា​សៀវភៅ​អក្សរសាស្ត្រ​ខ្មែរ​ដែល​បោះពុម្ព​ផ្សាយ​មុន​គេ​គឺ​មាន​តែ​ទស្សនាវដ្ដី «កម្ពុជសុរិយា» នេះ​ឯង ដែល​កាល​នោះ​អស់​លោក​បណ្ឌិត​ខ្មែរ​យើង លោក​បាន​តាក់តែង​និពន្ធ​អត្ថបទ ហែហូរ​តាម​ព្រឹត្តិការណ៍​ដែល​មាន​ក្នុង​សម័យ​នោះ អាច​ចាត់​ទុក​បានជា​ឯកសារ​យ៉ាង​សំខាន់​បំផុត ពុំ​ងាយ​រក​បាន ។ អ្នក​ស្រាវជ្រាវ អាច​រកឃើញ​ជាក់​ច្បាស់​លាស់​អំពី​ហេតុការណ៍​ដែល​កើត​មាន​ក្នុង​រវាង​ជាង ៤០ ប្លាយ​ឆ្នាំ​ហើយ។

ប៉ុន្តែ យើង​សូម​បញ្ជាក់​ថា ការ​បោះពុម្ព​គ្រា​នេះ យើង​រៀបចំ​ប្លែក​បន្តិច​ពី​ច្បាប់​ដើម​គឺ៖

១- អត្ថបទ​ខ្លីៗ​ដែល​មាន​ចុះ​លេខ ៗ គ្នា​នោះ យើង​ស្រង់​មក​ដាក់​មួយ​ពួក​ខាង​ដើម គ្រាន់​តែ​ចង្អុល​ប្រាប់​ក្នុង​លេខ​យោង​ជា ស្រង់