This page has not been proofread.
លែងចាកមនោទុច្ចរិត សេចក្ដីដែលប្រព្រឹត្តអាក្រក់ មិនស្អាតល្អដោយចិត្តទាំង៣យ៉ាង ដូចបានសម្ដែងមករួចហើយគប្បីញ៉ាំងមនោសុចរិត សេចក្ដីដែលប្រព្រឹត្តសំអាតចិត្តឲ្យពេញបរិបូណ៌បានឈ្មោះថាប្រព្រឹត្តសំអាតវត្ថុ គឺមនោទ្វារឲ្យស្អាតបរិសុទ្ធល្អទើបនឹងបានសេចក្ដីសុខ សេចក្ដីចម្រើនទៅខាងមុខដោយពិត សម្ដែងមនោទ្វារវត្ថុបទ មាតិកាជាគំរប់៦ចប់សេចក្ដីជាសង្ខេបប៉ុណ្ណោះ ។ សូមផ្សាយផលានិសង្សឲ្យបានសម្រេច ដល់សាធុសប្បុរសទាំងឡាយ ដែលមានដួងសទ្ធាជ្រះថ្លាបានស្ដាប់ធម៌ទេសនាក្នុងវេលានេះ សូមឲ្យបានសម្រេចនូវសម្បត្តិទាំង៣ប្រការ គឺសម្បត្តិមនុស្ស១សម្បត្តិទេវតា១ សម្បត្តិនិព្វានជាទីបំផុត១ សម្ដែងរឿងប្រតិបត្តិសំអាតនូវរបស់ដែលគួរសំអាតចងជាបទមាតិកាមាន៦ មាតិកាមិនទាន់ចប់សព្វគ្រប់ទេ តែថានឹងសន្មតិថាចប់ដោយសង្ខេបតែប៉ុណ្ណេះ ឯវំក៏សមគួរដោយនូវវេលានេះឯងហោង ។
ចប់កាយបរិភោគាទិវត្ថុកថា