Page:Kambuja Suriya 1926-1927.djvu/26

From Wikisource
Jump to navigation Jump to search
This page has been proofread.

អធិប្បាយ​សង្ខេប

អំពី​បឋម​សាសន[1]

របស់​អ្នក​អង្គ​ម្ចាស់​ វឌ្ឍនា​ យាវង្ស​ អព្ភយឥស្សរា​


ក្នុង​បឋម​កប្ប​ គឺ​ចក្រវាឡ​បណ្ដាល​កើត​ឡើង​ដោយ​ធម្មធាតុ​ សន្មត​ហៅ​ថា​ភព​ៗ​ នោះ​មាន​ជាតិ​ ដី​ថ្ម​ លតា​វល្ល៍​ និង​ឈើ​ ជា​ហេតុ​ឲ្យ​អាស្រ័យ​ដល់​ជាតិ​សត្វ​ប្រកប​ដោយ​វិញ្ញាណ (ល) លុះ​កន្លង​ឆ្នាំ​ជា​អង្វេង​មក​ ទើប​មាន​មនុស្ស​ជាតិ​ជា​ក្រោយ​បំផុត ។

តាំង​ពី​អតីត​ លុះ​មក​ដល់​បច្ចុប្បន្ន​ឥឡូវ​នេះ​ ជាតិ​ដែល​មាន​ជីវិត​ប្រកប​ដោយ​វិញ្ញាណ​ទាំង​ប៉ុន្មាន​ តែង​អាស្រ័យ​យក​គ្នា​ជា​ភក្សា​ហារ​ទៅ​វិញ​ទៅ​មក​ សត្វ​ដែល​មាន​ជីវិត​កាល​កើត​មក​កាន់​ភព​លោក​នេះ​ សុទ្ធ​តែ​មាន​គ្រឿង​ប្រដាប់​សម្រាប់​កាយ​ ទុក​ជា​អាវុធ​ការពារ​ និង​ទំនុក​បំរុង​ជីវិត​ លើក​តែ​មនុស្ស​ជាតិ​កើត​មក​ គ្មាន​គ្រឿង​អ្វី​រក្សា​ការពារ​សត្រូវ​សោះ​ឡើយ​ អាស្រ័យ​តែ​ព្រឹក្សា​ ឬ​គូហា​ជា​ទី​ស្ថាន​សំណាក់​ពឹង​ពាក់​ លាក់​ខ្លួន​នឹង​សត្វ​សាហាវ ។ កាល​បើ​ព្រះ​អាទិត្យ​អស្ដង្គត​ ចូល​រាត្រី​ទៅ​កាល​ណា​ ក៏​នាំ​គ្នា​ភិត​ភ័យ​ដល់​ជីវិត​ ដោយ​ម្រឹគ​នូវ​យក្ស​ដែល​ជា​បច្ចាមិត្រ​របស់​ខ្លួន​ ក្រែង​ពួក​ខ្មាំង​ទាំង​នេះ​មក​បិទ​ទ្វារ​របៀត​របៀន​ដល់​រូប​កាយ​ ម្ល៉ោះ​ហើយ​ក៏​បបួល​គ្នា​ទៅ​រក​ទី​សំណាក់​ពួន​លាក់​ខ្លួន​ បំបាំង​អំពី​សត្រូវ​ទាំង​ឡាយ​នោះ​

  1. អត្ថបទ​នេះ​ ស្រង់​ពី​កម្ពុជ​សុរិយា​ ក្បាល​លេខ​២​ ឆ្នាំ​ ១៩២៦ – ២៧ ។