Page:ច្បាប់ស្តីពី ការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ 301.pdf/34

From Wikisource
Jump to navigation Jump to search
This page has not been proofread.

ក្រុមប្រឹក្សា​អាច​តែងតាំង​សមាជិក​ក្រុមប្រឹក្សា អភិបាល អភិបាលរង បុគ្គលិក​ក្រុមប្រឹក្សា​ជា​សមាជិក​គណៈកម្មាធិការ​បាន។ គណៈកម្មាធិការ​ខាងលើ​នេះ មិន​ត្រូវ​មាន​តួនាទី ភារកិច្ច​ត្រួត​គ្នា​ជាមួយ​នឹង​តួនាទី​ភារកិច្ច​របស់​គណៈកម្មាធិការ​ទាំង​បី ​របស់​ក្រុមប្រឹក្សា ឬ តួនាទី ភារកិច្ច​របស់​គណៈ​អភិបាល​ឡើយ។

មាត្រា ១១៦.-
ក្រុមប្រឹក្សា ត្រូវ​សម្រេច​អំពី​ចំនួន​សមាជិក​គណៈកម្មាធិការ​នីមួយៗ អំពី​ការ​តែងតាំង​ប្រធាន អនុប្រធាន និង​អំពី​ការ​កំណត់​តួនាទី ភារកិច្ច​ សកម្មភាព​របស់​គណៈកម្មាធិការ​នីមួយៗ​ដែល​ខ្លួន​បាន​បង្កើត​ឡើង។

មាត្រា ១១៧.-
ក្រុមប្រឹក្សា អាច​អនុញ្ញាត​ឱ្យ​ គណៈកម្មាធិការ​នីមួយៗ​ជ្រើសរើស​បុគ្គល ដែល​មិនមែន​ជា​សមាជិក​ក្រុមប្រឹក្សា ធ្វើ​ជា​ទីប្រឹក្សា​តាម​ការ​ចាំបាច់។

មាត្រា​ ១១៨.-
ក្រុមប្រឹក្សា ត្រូវ​ធានា​ឱ្យ​មាន​តំណាង​ស្ត្រី​នៅ​ក្នុង​គណៈកម្មាធិការ​របស់​ខ្លួន​រួម​ទាំង​ប្រធាន ឬ អនុប្រធាន​គណៈកម្មាធិការ​ផង។

មាត្រា ១១៩.-
គណៈកម្មាធិការ​នីមួយៗ​នៃ​ក្រុមប្រឹក្សា ត្រូវ​រាយការណ៍​អំពី​សកម្មភាព​របស់​ខ្លួន​ឱ្យ​បាន​ទៀងទាត់​ឱ្យ​ក្រុមប្រឹក្សា និង​គណៈអភិបាល។

មាត្រា ១២០.-
ក្រុមប្រឹក្សា អាច​បញ្ឈប់​សមាជិក​ណាមួយ​ពី​គណៈកម្មាធិការ​ដែល​ខ្លួន​បាន​បង្កើត​ឡើង។ ក្នុង​ករណី​ដែល​សមាជិក​គណៈកម្មាធិការ​នោះ ជា​សមាជិក​ក្រុមប្រឹក្សា សមាជិក​នោះ​នៅ​តែ​ជា​សមាជិក​ក្រុមប្រឹក្សា​ដដែល។