Page:ច្បាប់ស្ដីពី ការរំលូតកូន ឆ្នាំ ១៩៩៧ 78.pdf/7

From Wikisource
Jump to navigation Jump to search
This page has not been proofread.

់ មាត្រា​ ១៤.- ជន​ទាំងឡាយ​ណា​ ដែល​បង្ខិតបង្ខំ​ឱ្យ​ ស្ត្រី​ដែល​មាន​គភ៌​ធ្វើការ​រំលូត​កូន​ ឬ​ធ្វើ​ឱ្យ​ រលូត​កូន​ដោយ​ចេតនា​ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​ ១ឆ្នាំ​ ទៅ​ ៥ឆ្នាំ។ បើ​ការ​បង្ខិតបង្ខំ​ឱ្យ​ ស្ត្រី​ដែល​មាន​គភ៌​ធ្វើ​ការ​រំលូត​កូន​ ឬ​​ធ្វើ​ឱ្យ​រលូត​កូន​ដោយ​ចេតនា​នោះ​បណ្ដាល​ឱ្យ​ ស្ត្រី​ដែល​មាន​គភ៌​មាន​ជម្ងឺ​រ៉ាំរៃ​ ពិការ​ ឬ​បណ្ដាល​ឱ្យ​ ស្លាប់​ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​ ៥ឆ្នាំ​ ទៅ​ ១០ឆ្នាំ។

មាត្រា​ ១៥.- ជន​ណា​ដែល​ប្រព្រឹត្ត​ល្មើស​នឹង​មាត្រា​ ៩​ នៃ​ច្បាប់​នេះ​ ត្រូវ​ទទួល​ទណ្ឌកម្ម​ដូច​ត​ទៅ : -បើ​ជា​មន្ត្រី​រាជការ​ ត្រូវ​ទទួលទណ្ឌកម្ម​តាម​មាត្រា​ ៤០​ និង​ ៤១​ នៃ​​ច្បាប់​ស្ដី​ពី​សហលក្ខន្ដិកៈ​មន្ត្រី​រាជការ​ស៊ីវិល។ -បើ​មិនមែន​ជា​មន្ត្រី​រាជការ​ ត្រូវ​បិទ​គ្លីនិក​ ឬ​មន្ទីរ​សម្ភព​ឯកជន​​ពី​ ១​ខែ​ ទៅ​ ៣ខែ​ ឬ​ពិន័យ​ជា​ប្រាក់​ពី​ ប្រាំលានរៀល​ (៥.០០០.០០០រៀល) ដល់​ ដប់​លាន​រៀល​ (១០.០០០.០០០រៀល)។


1672