Page:ច្បាប់ភូមិបាល ឆ្នាំ២០០១ 138.pdf/53

From Wikisource
Jump to navigation Jump to search
This page has not been proofread.

ក្នុងករណីណាក៏ដោយ អាជ្ញាធរមានសមត្ថកិច្ចមិនអាចចេញប័ណ្ណសំគាល់សិទ្ធិឱ្យបុគ្គលនោះបានឡើយ ពុំនោះទេនឹងចាត់ទុកអ្នកសមគំនិត និង ត្រូវទទួលខុសត្រូវរួមជាមួយដែរ ។ អាជ្ញាធរមានភារកិច្ចបង្ខំឱ្យអ្នកកាន់កាប់ដោយខុសច្បាប់រុះរើចេញ ។ បញ្ញត្តិទាំងនេះក៏មានគោលដៅដាក់ទោសអ្នកមិនទទួលស្គាល់កម្មសិទ្ធិ និង លក្ខខណ្ឌ នៃសណ្ដាប់ធ្នាប់សាធារណៈ និង ជាសារវ័ន្ត ហើយត្រូវអនុវត្តចំពោះការប៉ះពាល់ ដែលមានកន្លងមកមុនការប្រកាសឱ្យប្រើច្បាប់នេះ ។


មាត្រា ១៨១.-

ចំណែករួមគឺជាកម្មសិទ្ធិអវិភាគរបស់សហកម្មសិទ្ធិករ ។ សហកម្មសិទ្ធិករត្រូវបានធានាការថែទាំចំណែករួម ។ បន្ទុក នៃការថែទាំនេះត្រូវចែកគ្នាតាមសមាមាត្រទៅនឹងតម្លៃ នៃឡូត៍នីមួយៗ ។

មាត្រា ១៨២.-

ជញ្ជាំង ដែលខ័ណ្ឌចំណែកឯកជនត្រូវចាត់ទុកជាជញ្ជាំងអឌ្ឍសិទ្ធិដូចមានចែងក្នុងជំពូកទី១១ នៃច្បាប់នេះ ។

មាត្រា ១៨៣.-

ចំណែករួម និង សិទ្ធិបន្ទាប់បន្សំទាំងឡាយមិនអាចជាកម្មវត្ថុ នៃការបែងចែក ឬ បង្ខំឱ្យលក់ដាច់ដោយឡែកពីចំណែកឯកជនបានឡើយ ។

មាត្រា ១៨៤.-

សហកម្មសិទ្ធិករអាចបង្កើតអង្គការគ្រប់គ្រង ដែលអាចជាក្រុមប្រឹក្សាភិបាល ឬ / និង គណៈកម្មការគ្រប់គ្រងដើម្បីទទួលបន្ទុកកិច្ចការសហកម្មសិទ្ធិ ។ អង្គការគ្រប់គ្រងនេះត្រូវជ្រើសរើស ដោយមហាសន្និបាត ដែលមានការចូលរួមពីសហកម្មសិទ្ធិករទាំងអស់ដោយគិតតាមសមាមាត្រ នៃសារៈសំខាន់ នៃឡូត៍រៀងៗខ្លួន ។ អង្គការគ្រប់គ្រងធ្វើការសម្រេចចិត្តទាក់ទងទៅនឹងការថែទាំសហកម្មសិទ្ធិតាមមតិភាគច្រើន ។ សហកម្មសិទ្ធិករត្រូវគោរពតាមសេចក្ដីសំរេច ដែលបានដាក់ចេញដោយមហាសន្និបាតជាពិសេសទាក់ទងទៅនឹងការថែទាំ និង ការធ្វើឱ្យស្របទៅនឹងលក្ខខណ្ឌ នៃសណ្ដាប់ធ្នាប់សាធារណៈ នៃចំណែករួម ។

1452