Page:ច្បាប់ភូមិបាល ឆ្នាំ២០០១ 138.pdf/5

From Wikisource
Jump to navigation Jump to search
This page has not been proofread.

​មាត្រា ៨ .

-​មានតែ​រូបវន្តបុគ្គល ឬ​នីតិបុគ្គល​ដែលមាន​សញ្ជាតិ​ជា​ខ្មែរ​ទេ​ទើប​មាន​សិទ្ធិ​ជា​ម្ចាស់​កម្មសិទ្ធិ​លើដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ​អ្នកមាន​ឧបនិស្ស័យ​ជា​កម្មសិទ្ធិករ​លើដី​នៅ​កម្ពុជា​គឺ​ពលរដ្ឋ​ខ្មែរ​ទាំងអស់ សមូហភាព​ដែនដី​សាធារណៈ គ្រឹះស្ថានសាធារណៈ សហគមន៍​ឬ​សមាគម​កម្ពុជា សហគ្រាស​សាធារណៈ និង​ក្រុមហ៊ុន​ស៊ី​វី​ល ឬ​ពាណិជ្ជកម្ម​កម្ពុជា​និង​គ្រប់​អង្គការ​កម្ពុជា​ដែល​បានទទួល​ស្គាល់​ដោយ​ច្បាប់​ថា​ជា​នីតិបុគ្គល​។ ​ជនបរទេស​ដែល​បាន​ក្លែងបន្លំ​ប័ណ្ណ​សញ្ជាតិ​ដើម្បីឱ្យ​ក្លាយជា​កម្មសិទ្ធិក​រលើ​ដី​នៅ​កម្ពុជា​នឹងត្រូវ​ផ្ដន្ទាទោស​ដូច​មានចែង​ក្នុង​មាត្រា ២៥១ នៃ​ច្បាប់​នេះ​។ ទ្រព្យ​ដែល​បានមក​ក្នុង​លក្ខខណ្ឌ​នេះ​ត្រូវ​រឹបអូស​យក​ទុកជា​សម្បត្តិ​រដ្ឋ ដោយ​រដ្ឋ​មិន​ចេញ​សំណង​ឱ្យ​ឡើយ​។

​មាត្រា ៩ .

-​ក្រុមហ៊ុន​ដែល​បាន​ចុះបញ្ជី​នៅ​កម្ពុជា ហើយ​ដែលមាន​ភាគហ៊ុន​ចាប់ពី ៥១%​ឡើងទៅ កាន់កាប់​ដោយ​រូបវន្តបុគ្គល​មាន​សញ្ជាតិ​ខ្មែរ ឬ​នីតិបុគ្គល​នៃ​ច្បាប់​កម្ពុជា​អាចជា​កម្មសិទ្ធិករ​នៃ​ទ្រព្យ​ជា​ដី​បាន​។ មានតែ​ចំនួន​ភាគរយ​នៃ​ប្រាក់​ហ៊ុន​ដែល​មានចែង​ក្នុង​លក្ខន្តិកៈ ក្រុមហ៊ុន​ប៉ុណ្ណោះ​ទេ​ដែល​ទទួល​យកជាការបាន​។ រាល់​ការព្រមព្រៀង​ដែល​ចុះហត្ថលេខា​ជា​លក្ខណៈ​ឯកជន​រវាង​អ្នកចូលហ៊ុន​ទាំងឡាយ​ដែល​មានន័យ​ផ្ទុយ​ពីនេះ​ត្រូវ​ទុកជា​មោ​ឃៈ និង​គ្មាន​អនុភាព​។ ​ប្រសិនបើ​ចំនួន​ភាគរយ​ដែល​មានចែង​ក្នុង​លក្ខន្តិកៈ​បាន​ប្រែប្រួល​បណ្ដាលឱ្យ​ក្រុមហ៊ុន​លែងមាន​សញ្ជាតិ​ជា​ខ្មែរ ក្រុមហ៊ុន​មាន​កាតព្វកិច្ច​ធ្វើការ​ផ្លាស់ប្ដូរ​លក្ខន្តិកៈ​ឱ្យបាន​សមស្រប​តាម​ស្ថានភាព​ជាក់ស្ដែង ហើយ​ត្រូវ​ផ្ដល់​ពត៌មាន​ទៅ​ស្ថាប័ន​មាន​សមត្ថកិច្ច​អំពី​ការប្រែប្រួល​នេះ​ដោយ​អនុវត្ត​ឱ្យបាន​ត្រឹមត្រូវ​តាមច្បាប់​ជា​ធរមាន​។

​មាត្រា ១០ .

-​កម្មសិទ្ធិ​របស់​បុគ្គល​តែ​ម្នាក់​ទោះជា​រូបវន្តបុគ្គល​ក្ដី​ឬ​នីតិបុគ្គល​ក្ដី​គឺជា​កម្មសិទ្ធិ​ឯកត្តជន​។ ​ -កម្មសិទ្ធិ​របស់​បុគ្គល​មួយក្រុម​ដែលមាន​បុព្វសិទ្ធិ​រៀងៗ​ខ្លួន តាមរយៈ​ច្បាប់​ដែលមាន​បញ្ញត្តិ​អំពី​កម្មសិទ្ធិ​នេះ​គឺជា​កម្មសិទ្ធិ​សមូហភាព​។ ​

1404