Page:ច្បាប់ភូមិបាល ឆ្នាំ២០០១ 138.pdf/33

From Wikisource
Jump to navigation Jump to search
This page has not been proofread.

មាត្រា ១០៣ .

-​កោះធំ កោះ​តូច​និង​ដីដុះ​ទាំងឡាយ​ដែល​នឹង​កកើត​ថ្មី​ក្នុង​ស្ទឹង ព្រែក​ដែល​នាវា​ឬ​ក្បូន​ចេញចូល​មិនបាន បណ្ដែត​មិនបាន ត្រូវបាន​កម្មសិទ្ធិករ​នៃ​ដី​ជាប់​ច្រាំង​ដែលមាន កោះ ឬ​ដីដុះ​នោះ​។ ប្រសិនបើ​ការ​ដុះ​នោះ​មិនបាន​ដុះ​ជ្រុល​ទៅ​ច្រាំង​ម្ខាង​ទេនោះ ត្រូវបាន​ទៅ​កម្មសិទ្ធិករ​ដែលមាន​ដី​ជាប់​ច្រាំង​ទាំងសងខាង​គិតពី​បន្ទាត់​ពុះ​ពាក់​កណ្ដាលស្ទឹង​។ ​

មាត្រា ១០៤ .

-​ប្រសិនបើ​ស្ទឹង ព្រែក​ឬ​ទន្លេ​បង្កើតជា​ផ្លូវទឹក​ថ្មី​មួយ​កាត់​យក​ដី​កម្មសិទ្ធិ​អ្នក​នៅជាប់​មាត់ទឹក​ណា​ម្នាក់ ហើយ​បង្កើតបានជា​កោះ​មួយ កម្មសិទ្ធិករ​នោះ​រក្សាបាន​សិទ្ធិ​ជា​កម្មសិទ្ធិ​នៃ​ដី​របស់ខ្លួន​ដែល​ដាច់​នោះ​ដដែល ទោះបីជា​កោះ​នោះ​ដុះ​ក្នុង​ទន្លេ​ឬ​ស្ទឹង ព្រែក​ដែល​នាវា​ឬ​ក្បូន​ចេញចូល​បាន​បណ្ដែត​បាន​ក៏ដោយ​។

មាត្រា ១០៥ .

ប្រសិនជា​ទន្លេ​ឬ​ស្ទឹង ព្រែក​ណាមួយ​ដែល​នាវា​ឬ​ក្បូន​ចេញចូល​បាន បណ្ដែត​បាន បង្កើតជា​ផ្លូវទឹក​ថ្មី​មួយ​ដោយ​បោះបង់ចោល​ផ្លូវទឹក​ចាស់ កម្មសិទ្ធិករ​ដែលមាន​ដី​ជាប់​ច្រាំង​នោះ អាចធ្វើ​លទ្ធកម្ម​សិទ្ធិ​ក្នុង​ផ្ទៃ​ទន្លេ​ឬ​ស្ទឹង ព្រែក​ចាស់​ដែល​គោក​នោះបាន ហើយ​ម្នាក់ៗ​ត្រូវបាន​តាម​សិទ្ធិ​រប​ស់​ខ្លួន​រហូតដល់​ខ្សែបន្ទាត់​ដែល​ពុះ​ពាក់​កណ្ដាលទន្លេ ឬ​ស្ទឹង ព្រែក នោះ​។ ថ្លៃ​ដី​នៃ​ផ្លូវទឹក​ចាស់​នោះ​ត្រូវបាន​កំណត់ដោយ​អ្នកជំនាញ​ដែល​តែងតាំង ដោយ​តុលាការខេត្ត​-​ក្រុង​ទីនោះ តាម​ពាក្យស្នើសុំ​ពី​អាជ្ញាធរខេត្ត​-​ក្រុង​ឬ​ពី​ភាគី​ដែលមាន​ប្រយោជន៍​ក្នុង​រឿងនេះ​។ ​

បើ​កម្មសិទ្ធិករ​នៅ​មាត់ទឹក​នោះ​មិន​ចង់បាន​ដី​នោះ​តាម​ថ្លៃ​ដែល​អ្នកជំនាញ​កំណត់​ទេ​អាជ្ញាធរ​ត្រូវ​លក់​ឡាយឡុង​ផ្លូវទឹក​ចាស់​នោះ​ឱ្យ​សាធារណជន​។ ថ្លៃ​ដែល​បានមកពី​ការលក់​ដី​នោះ ត្រូវ​យកទៅ​ចែក​ឱ្យ​កម្មសិទ្ធិករ​ដែលមាន​ដី​ដាច់​ទៅនោះ តាម​សមាមាត្រ​នៃ​ដី​ដែល​ខូចខាត​រៀងៗ​ខ្លួន​។

1432