Page:ច្បាប់ភូមិបាល ឆ្នាំ២០០១ 138.pdf/21

From Wikisource
Jump to navigation Jump to search
This page has not been proofread.

​សម្បទាន​ដី​អាច​ត្រូវបាន​ទុកជា​មោ​ឃៈ​ដោយ​តុលាការ កាលបើ​សម្បទា​និក​មិន​គោ​រពខ​ដោយឡែក​ដែលមាន​ចែង​ក្នុង​កិច្ចសន្យា​។ ​

មាត្រា ៥៦ .

-​សិទ្ធិ​របស់​សម្បទា​និក​លើដី​ដែល​បានផ្ដល់​ជា​សម្បទាន​ក្នុងអំឡុងពេល​នៃ​សម្បទាន គឺជា​សិទ្ធិ​ដែល​ទទួលស្គាល់​ដូចជា​កម្មសិទ្ធិករ លើកលែងតែ​ការផ្ទេរសិទ្ធិ​។ សម្បទា​និក​មាន​សិទ្ធិ​ជាពិសេស​ក្នុងការ​ការពារ​ស្ថានភាព​របស់ខ្លួន​ដោយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​។ ​សម្បទា​និក​អាច​ការពារ​ដី​ដែល​បានផ្ដល់​ជា​សម្បទាន​ឱ្យ​ខ្លួន​ចំពោះ​ការទន្ទ្រាន ឬ​ការប៉ះពាល់​ទោះជា​តាម​រូបភាព​ណាក៏ដោយ​។ ​សម្បទា​និក​អាច​ទាញយក​នូវ​ផលិតផល​ពី​ដី​របស់ខ្លួន​ធ្វើការ​រៀបចំ​ដាំ​ដុះ​ស្របតាម​គោលបំណង​នៃ​សម្បទាន​។ សម្បទា​និក​មិនអាច​កែប្រែ​គោលបំណង​នៃ​សម្បទាន​ធ្វើឱ្យប៉ះពាល់​ដល់​រចនាសម្ព័ន្ធ​ធម្មជាតិ​និង​ធ្វើ​អាជីវកម្ម​ដែលមាន​លក្ខណៈ​ជាការ​បំផ្លាញ​នៅ​ចុងបញ្ចប់​នៃ​សម្បទាន​បានឡើយ​។ ​

មាត្រា ៥៧ .

-​ការផ្ទេរ​ដី​សម្បទាន​មិនអាច​ធ្វើឡើង​តាមរយៈ​ការផ្ទេរសិទ្ធិ​បានឡើយ​។ ការផ្ទេរ​ដី​សម្បទាន អាច​កើតឡើង​តែ​តាមរយៈ​ការបង្កើត​កិច្ចសន្យា​ថ្មី​នៃ​សម្បទាន​ដោយ​អាជ្ញា​ធរមាន​សមត្ថកិច្ច ជា​គុណប្រយោជន៍​ដល់​អ្នកទទួល​សិទ្ធិ​សម្បទាន​ថ្មី​។ ​ក្នុងករណី​ដែល​សម្បទា​និក​ទទួលមរណភាព ទាយាទ​ទាំងឡាយ​របស់​ខ្មោច​ប្រសិនជា​មានបំណង អាច​នឹង​បន្ត​ប្រើប្រាស់​សិទ្ធិ​ទាំងនោះ​ក្នុង​រយៈពេល​សម្បទាន​ដែល​នៅសល់​។

​==== មាត្រា ៥៨ . ==== -​សម្បទាន​ដី​អាចធ្វើ​ឡើង​បានតែ​នៅ​លើដី​ដែលជា​ចំណែក​នៃ​ទ្រព្យសម្បត្តិ​ឯកជន របស់​រដ្ឋ​។ សម្បទាន​ដី​មិនអាច​ប៉ះពាល់​ផ្លូវ​គមនាគមន៍ ដី​ចំណីផ្លូវ​និង​ដី​ចាំបាច់​សំរាប់​ថែទាំ​ក៏ដូចជា​ផ្លូវទឹក ត្រពាំង បឹង និង​ដែនទឹក​បំរុង​ដែលមាន​ប្រយោជន៍​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ឡើយ​។​ ​

1420