Page:Kambuja Suriya 1926-1927.djvu/335

From Wikisource
Jump to navigation Jump to search
This page has not been proofread.

កើតឡើង ភោគទាំងឡាយគឺសម្បត្តិទ្រព្យទាំងពួងដែលកើតឡើងហើយនឹងដល់នូវសេចក្ដីវិនាសទៅវិញ ។ ហេតុនេះសប្បុរសទាំងឡាយ ដែលជាអ្នកប្រដៅងាយត្រូវតែវៀរលែងវត្ថុជាទីអាង នៃសេចក្ដីខ្ជិលទាំង៦ប្រការនេះចេញឲ្យស្រឡះ ហើយគប្បីប្រតិបត្តិតាមពុទ្ធឱវាទដូចបានអធិប្បាយមករួចហើយ បានឈ្មោះថាអ្នកប្រព្រឹត្តសំអាតការងារទាំងពួងឲ្យស្អាតល្អដោយពិត ។ សម្ដែងមកក្នុងសព្វកម្មន្តវត្ថុបទ មាតិកាជាគំរប់៣ចប់ សេចក្ដីជាសង្ខេបតែប៉ុណ្ណោះ ពីនេះនឹងបានសម្ដែងកាយទ្វារវត្ថុបទមាតិកាជាគំរប់៤តទៅទៀត : ៤. ឯកាយទ្វារវត្ថុ : ប្រព្រឹត្តសំអាតវត្ថុ គឺកាយទ្វារនោះអធិប្បាយថាសប្បុរសទាំងឡាយ គប្បីប្រព្រឹត្តរក្សាបិទឃាត់ហាមនូវអំពើអាក្រក់មិនស្អាត កុំឲ្យកើតឡើងបានក្នុងកាយទ្វារ ដូចមានបាលីក្នុងគម្ពីរសុត្តជាតកនិទានានិសង្សខ្សែ៦ថា : កាយប្បកោបំរក្ខេយ្យ កាយេនសំវុត្តោសិយា កាយេនទុច្ចរំតំហិត្វា កាយេនសុចរិតំចរេ

សេចក្ដីថា បុគ្គលគប្បីរក្សានូវកិរិយាកម្រើកនៃកាយ គឺញ៉ាំងកាយមិនឲ្យកម្រើកឡើង ប្រព្រឹត្តធ្វើនូវអំពើអាក្រក់មិនស្អាតដោយកាយបុគ្គល គប្បីសង្រួមបិទឃាត់ហាមនូវអំពើអាក្រក់មិនស្អាតដោយកាយ បុគ្គលគប្បី