Page:Kambuja Suriya 1926-1927.djvu/325

From Wikisource
Jump to navigation Jump to search
This page has not been proofread.

ប៉ុណ្ណេះទេ ទោះបីបុគ្គលឯណាៗក្ដី ក៏គប្បីប្រព្រឹត្តឥរិយាបថដើរនេះចុះ ជាហេតុនឹងឲ្យបានអានិសង្សទាំង៥ប្រការដូចគ្នា ។

សម្ដែងមកអំពីកាយបរិភោគវត្ថុ បទមាតិកាជាបថម ចប់សេចក្ដីជាសង្ខេបតែប៉ុណ្ណោះ ។

២- ភូមិវត្ថុបទ មាតិកាទី២ និយាយពីកិរិយាសំអាតវត្ថុ គឺផែនដីទីនៅនោះ អធិប្បាយថាភិក្ខុសាមណេរគប្បីធ្វើអំបោស បោសច្រាសទីអារាមព្រះវិហារ និងលានព្រះចេតិយឲ្យស្អាតរាបស្មើល្អ កុំឲ្យមានសម្រាមទីត្រង់ណាដែលគគ្រិកគគ្រក់ មានភក់ និងជ្រាំជាដើម មិនស្អាត មិនរាបទាបល្អ ត្រូវយករនាស់រាស់យកសម្រាមចេញ ហើយយកដីមានដីខ្សាច់ជាដើម មកចាក់លុបទីនោះ បំបាត់ក្លិនស្អុយអាក្រក់នោះចេញ ដើម្បីនឹងរក្សារាងកាយមិនឲ្យផ្សាយក្លិនសំអុយ ចូលមកក្នុងកាយនឹងក្លាយបង្កើតជារោគគ្រុនរងា កើតពិសនិងអហិវាតករោគជាដើម ដោយរដូវដែលផ្សាយខ្យល់បក់ក្លិនអាក្រក់ ចំហាយធាតុអាកាសជាខាងក្រៅចូលមកតាមធាតុអាកាសជាខាងក្នុង ដែលមានជាចន្លោះៗក្នុងរូបយើងនេះ នឹងនាំឲ្យមានរោគផ្សេងៗ បើទីត្រង់ណាស្មៅដុះមានពណ៌ខៀវ ភិក្ខុនឹងទៅធ្វើឲ្យរដករបេះរលីងឃ្លាតចាកទីពុំគួរ នឹងត្រូវអាបត្តិបាចិត្តិយក្នុងភូតនាមសិក្ខាបទ ត្រូវឲ្យអនុប្បសម្បសន្នដែលជាវេយ្យាវច្ចករចាត់ចែងទើបគួរ ថាបើជាគ្រហស្ថ គឺឧបាសកឧបាសិកាវិញ ក៏គប្បីបោសច្រាសដែនទីស្ថានលំនៅរបស់ខ្លួនឲ្យស្អាតបរិសុទ្ធល្អ នឹងកើតមានសិរីសួស្ដី