Page:ច្បាប់ស្តីពី ការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ 301.pdf/66

From Wikisource
Jump to navigation Jump to search
This page has not been proofread.

សម្រេច​របស់​គណៈកម្មាធិការ​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ​ដល់:

  • ក្រុម​ប្រឹក្សា​ដែល​ត្រូវ​បាន​ប្រគល់​មុខងារ ឬ ធ្វើ​ប្រតិភូកម្ម​មុខងារ
  • ក្រុមប្រឹក្សា​ផ្សេងៗ​ទៀត
  • ក្រសួង ស្ថាប័ន​របស់​រាជរដ្ឋាភិបាល​ដែល​បាន​គ្រប់គ្រង​លើ​មុខងារ​នោះ​ពីមុន​មក
  • ក្រសួងមហាផ្ទៃ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រសួង ស្ថាប័ន​របស់​រាជរដ្ឋាភិបាល។

ផ្នែក​ទី​ ៦ របប​ហិរញ្ញវត្ថុ​របស់​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ

មាត្រា ២៤១.-
ថវិកា​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ សំដៅ​ទៅ​លើ​ថវិកា​របស់​រាជធានី ខេត្ត ក្រុង​ ស្រុក ខណ្ឌ ដូច​មាន​ចែង​ក្នុង​មាត្រា ៤៤ នៃ​ច្បាប់​នេះ។ ថវិកា​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ត្រូវ​រួមចំណែក​ដល់​ការ​បង្កើត ការ​ជំរុញ និង​ការ​ធ្វើ​ឱ្យ ​មាន​ចីរភាព​ដល់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ។

មាត្រា ២៤២.-
ក្រុមប្រឹក្សា​នៅ​ថ្នាក់​ក្រោម​ជាតិ ត្រូវ​មាន​ធនធាន​ហិរញ្ញវត្ថុ​សមស្រប ដើម្បី :

  • គ្រប់គ្រង ចាត់ចែង និង​អនុវត្ត​មុខងារ​ជា​កាតព្វកិច្ច​របស់​ខ្លួន
  • ធ្វើការ​ជ្រើសរើស​ក្នុង​ការ​គ្រប់គ្រង ចាត់ចែង និង​អនុវត្ត​មុខងារ​ជា​ជម្រើស​របស់​ខ្លួន
  • អនុវត្ត​តួនាទី ភារកិច្ច​តាម​ច្បាប់​កំណត់
  • ចំណាយ​ផ្នែក​រដ្ឋបាល​របស់​ខ្លួន និង
  • អនុវត្ត​មុខងារ ភារកិច្ច សម្រាប់​ជំរុញ​ដល់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន។