Page:ច្បាប់ស្តីពី ការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ 301.pdf/32

From Wikisource
Jump to navigation Jump to search
This page has not been proofread.

មាត្រា ១០៥.-
រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​អាច​ធ្វើ​ប្រតិភូកម្ម​អំណាច​ដល់​ក្រុមប្រឹក្សា​ ខេត្ត និង​គណៈ​អភិបាល​ខេត្ត​ដើម្បី​អនុវត្ត​បទប្បញ្ញត្តិ​ចាំបាច់​មួយ​ចំនួន​ក្នុង ​ផ្នែក​ទី ៧ នៃ​ច្បាប់​នេះ។

ផ្នែក​ទី ៨ រាជធានី​ភ្នំពេញ

មាត្រា ១០៦.-
ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​ត្រូវ​មាន​ដែន​សមត្ថកិច្ច​នៅ​ក្នុង​តំបន់​ របស់​ខ្លួន សម្រាប់​បង្កើត ជំរុញ និង​ធ្វើ​ឱ្យ​មាន​ចីរភាព​ដល់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ។

មាត្រា ១០៧.-
ក្រុមប្រឹក្សា​សង្កាត់ និង​ក្រុមប្រឹក្សា​ខណ្ឌ ត្រូវ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ និង​ការ​គ្រប់គ្រង​របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ។

មាត្រា ១០៨.-
ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​ត្រូវ​ធ្វើ​ប្រតិភូកម្ម​មុខងារ និង​ភារកិច្ច​ទៅ​ឱ្យ​ក្រុមប្រឹក្សា​ខណ្ឌ ក្រុមប្រឹក្សា​សង្កាត់ ដើម្បី​បង្កើត ជំរុញ និង​ធ្វើ​ឱ្យ​មាន​ចីរភាព​ដល់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ។

មាត្រា ១០៩.-
តួនាទី ភារកិច្ច និង​ទំនាក់ទំនង​ការងារ​របស់​ក្រុមប្រឹក្សា​រាជធានី ក្រុមប្រឹក្សា​ខណ្ឌ និង​ក្រុមប្រឹក្សា​សង្កាត់ ត្រូវ​កំណត់​ដោយ​អនុក្រឹត្យ​តាម​សំណើ​របស់​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ។

ផ្នែក​ទី ៩ ក្រុង​ក្រៅ​ពី​រាជធានី​ភ្នំពេញ

មាត្រា ១១០.-
ក្រុមប្រឹក្សា​ក្រុង​ត្រូវ​មាន​ដែន​សមត្ថកិច្ច​ក្នុង​តំបន់​របស់​ខ្លួន​ សម្រាប់​បង្កើត ជំរុញ​និង