Page:ច្បាប់ភូមិបាល ឆ្នាំ២០០១ 138.pdf/27

From Wikisource
Jump to: navigation, search
This page has not been proofread.


មាត្រា ៧៩ .

-​ការចាត់ចែង​មរតក​ត្រូវ​ស្ថិតនៅក្រោម​វិធាន​ទាំងឡាយ​នៃ​ទំលាប់​ប្រពៃណី​ក្នុង​រឿងនេះ​ក្នុងពេល​រង់ចាំ​ការប្រកាស​ឱ្យប្រើ​ក្រមរដ្ឋប្បវេណី​ថ្មី​។ ​


ផ្នែក​ទី ៤ : អំពី​លទ្ធកម្ម​ដោយ​ប្រទានកម្ម​

មាត្រា ៨០ .

-​ប្រទានកម្ម​គឺជា​កិច្ចសន្យា​ដែល​ជន​ម្នាក់​ហៅថា​អ្នក​អោយ ឬ​ទាយក​ផ្ទេរ​នូវ​កម្មសិទ្ធិ​នៃ​ទ្រព្យ​របស់ខ្លួន​ឱ្យទៅ​ជន​ម្នាក់ទៀត​ហៅថា​អ្នកទទួល ឬ​បដិគ្គាហក​ដែល​ព្រម​ទួល​យក​ទ្រព្យ​នោះ​។ ​

មាត្រា ៨១ .

-​ប្រទានកម្ម​អចលនវត្ថុ​មិនអាច​ត្រូវបាន​ជំទាស់​ពី​តតិយជន​បាន លុះត្រាតែ​ប្រទានកម្ម​នោះ​ត្រូវបាន​ធ្វើជា​លាយលក្ខណ៍អក្ស​រ​តាម​ទម្រង់​លិខិតយថាភូត ហើយ​ត្រូវបាន​ចុះបញ្ជី​នៅ​អង្គភាព​សុរិយោដី​។ ​

មាត្រា ៨២ .

-​អចលនវត្ថុ​អាចជា​កម្មវត្ថុ​នៃ​ប្រទានកម្ម​រវាង​អ្នក​នៅរស់​ឬ​ប្រទានកម្ម​ដោយហេតុ​មរណៈ​ឬ​អ​ច្ច​យ​ទាន​។ ប្រសិនបើជា​ប្រទានកម្ម​ទៅវិញទៅមក ប្រតិបត្តិការ​នេះ​បង្កើតបានជា​ការប្ដូរ​។ ​

មាត្រា ៨៣ .

-​រដ្ឋ​អាចធ្វើ​អំណោយ​ជា​អចលនវត្ថុ​ចំពោះតែ​រូបវន្តបុគ្គល​ដោយ​ហេតុផល​សង្គមកិច្ច ដើម្បីឱ្យ​ស្នាក់នៅ​ឬ​ដាំ​ដំណាំ​ចិញ្ចឹមជីវិត​។ តម្លៃ​អចលនវត្ថុ​ដែល​ផ្ដល់ឱ្យ​ត្រូវបាន​កំណត់​សមស្រប​ទៅនឹង​គោលដៅ​ណាមួយ​ដែល​ចង់បាន​និង​មិន​អនុញ្ញាតឱ្យ​កេង​យក​កំរៃ​ឬ​ធ្វើ​មានបាន​មិន​ស្របទៅនឹង​កំរិតជីវភាព​សង្គម​នៃ​អ្នកទទួល​។ ​ប្រទានកម្ម​ដែល​រដ្ឋ​បានធ្វើ​ពីមុន​មកហើយ​មិនអាច​សើរើ​បានឡើយ​។ ​


1426