Page:Kambuja Suriya 1926-1927.djvu/16

From Wikisource
Jump to navigation Jump to search
This page has not been proofread.

នេះមាន​អក្សរ ៥តួដូច្នោះក៏យកទៅផ្សំប្រកប​តម្រូវ​និង​ព្រះនាម​ព្រះពុទ្ធ​ទាំង៥​ព្រះ​អង្គ​ដែល​មាន​ក្នុង​ភទ្ទកប្ប​នេះ ហើយពោលថា នមោពុទ្ធោយ នេះ​គឺព្រះ​ពុទ្ធទាំង ៥ព្រះអង្គ ឯពាក្យ​ប្រកបដូច្នេះ ខុសចាក​ពុទ្ធវចនៈ
៧​ - អាកាបេរិវិតក្កនេន ប្រកាន់ជឿដោយកិរិយា​ត្រិះរិះ​ដោយ​កិរិយា​ត្រិះរិះដោយហេតុថា ហេតុនេះល្អ គឺហេតុអ្វី១ ដែលកើតឡើងហើយ តែ​មិនមែន​ជា​ធម៌​ពិត​ក៏យក​ហេតុ​នោះមក​ត្រិះរិះ​ផ្គូផ្គង​មើល បើ​ហេតុ​ឯណា​ដែល​ពេញចិត្ត​ខ្លួនក៏ពោលថាល្អ ថាត្រូវហើយៗ ក៏ប្រព្រឹត្តកាន់យក​តាមសេចក្តី​ត្រិះរិះ​នោះ​ទៅ​។
៨​ - ទិដ្ឋិនិដ្ឈានក្ខន្តិយា ប្រកាន់​ជឿដោយ​គិតថា ហេតុ​នេះ​សម​និង​យោបល់យើង ដែល​សម្លឹង​ឃើញ​ថា​គួរ​អ្នក​កាន់​យក គឺ​ហេតុ​អ្វីៗ​ដែល​មិនមែន​ជា​ធម៌ពិត កើត​ឡើង​ហើយ​ត្រូវ​នឹង​គំនិត​ខ្លួន​ដែល​ធ្លាប់គិត​ទុក​មក ក៏​ចូល​ចិត្ត​ថា​ហេតុ​នោះ​ត្រូវ​ហើយ​គឹតហើយៗ ក៏​ប្រតិបត្តិ​កាន់​យក​តាម​ហេតុ​ដែល​សម​និង​យោបល់​គំនិត​នោះឯងទៅ​។
៩​ - កព្វរូបកាយ ប្រកាន់​ជឿរ​កាន់​យក​តាម​ពាក្យ​លោក​នេះ គឺ​បើ​មាន​អ្នកណា​មួយ​គេ​ចេះ​ប្រសប់​ឆ្លាស​ក្នុង​ពាក្យ​លោក​នេះ គឺ​បើ​មាន​អ្នក​ណា​មួយ​គេ​ចេះប្រសប់​ឆ្លាស ក្នុង​ពាក្យ​សំដីថ្វី​មាតិ ចេះ​និយាយ​ស្រួល​ពីរោះ​ឥតអាក់ តែពាក្យ​សំដី​នោះ​មិន​មែន​ជា​ធម៌​ពិត​ទេ ស្តាប់​ហើយ​ក៏​ប្រកាន់​ជឿ​តាម​ពាក្យ​ដែល​គេ​និយាយ​ស្រួល​នោះ​ទៅ។