Page:ព្រះត្រៃបិដកបាលី និងសេចក្ដីប្រែជាភាសាខ្មែរ អភិធម្មបិដក ធម្មសង្គណិ បឋមភាគ ០៧៨.pdf/21

From Wikisource
Jump to navigation Jump to search
This page has not been proofread.


អភិធម្មបិដក ធម្មសង្គណិ

[៥]ពួក​ធម៌​ជា​សញ្ញោជនៈ (ធម៌​ចង​សត្វ​ទុក​ក្នុង​វដ្ដៈ)
ពួក​ធម៌​មិន​មែន​ជា​សញ្ញោជនៈ
ពួក​ធម៌​ជា​ប្រយោជន៍​ ឬ​សម​គួរ​ដល់​សញ្ញោជនៈ
ពួក​ធម៌​មិន​មែន​ជា​ប្រយោជន៍ ឬ​មិន​សម​គួរ​ដល់​សញ្ញោជនៈ
ពួក​ធម៌​ប្រកប​ដោយ​សញ្ញោជនៈ
ពួក​ធម៌​ប្រាស​ចាក​សញ្ញោជនៈ
ពួក​ធម៌​ជា​សញ្ញោជនៈ​ផង ជា​ប្រយោជន៍​ដល់​សញ្ញោជនៈ​ផង
ពួក​ធម៌​គ្រាន់​តែ​ជា​ប្រយោជន៍​ដល់​សញ្ញោជនៈ តែ​មិន​មែន​ជា​សញ្ញោជនៈ
ពួក​ធម៌​ជា​សញ្ញោជនៈ​ផង ប្រកប​ដោយ​សញ្ញោជនៈ​ផង
ពួក​ធម៌​គ្រាន់​តែ​ប្រកប​ដោយ​សញ្ញោជនៈ តែ​មិន​មែន​ជា​សញ្ញោជនៈ
ពួក​ធម៌​ប្រាស​ចាក​សញ្ញោជនៈ ​តែ​ជា​ប្រយោជន៍​ដល់​សញ្ញោជនៈ
ពួក​ធម៌​ប្រាស​ចាក​សញ្ញោជនៈ តែ​ជា​ប្រយោជន៍​ដល់​សញ្ញោជនៈ
ពួក​ធម៌​ប្រាស​ចាក​សញ្ញោជនៈ​ផង មិន​ជា​ប្រយោជន៍​ដល់​សញ្ញោជនៈ​ផង ។

ចប់​ ពួក​សញ្ញោជនៈ ។

[៦] ពួក​ធម៌​ជា​គន្ថៈ (ធម៌​ដោត​ក្រង​សត្វ​ទុក​ក្នុង​វដ្ដៈ​ដោយ​អំណាច​ចុតិ​និង​បដិសន្ធិ)
ពួក​ធម៌​មិន​មែន​ជា​គន្ថៈ
ពួក​ធម៌​​ដែល​គន្ថៈ​គប្បី​ដោត​ក្រង​
ពួក​ធម៌​ដែល​គន្ថៈ​មិន​គប្បី​ដោត​ក្រង
ពួក​ធម៌​​ប្រកប​ដោយ​គន្ថៈ
ពួក​ធម៌​ប្រាស​ចាក​គន្ថៈ
ពួក​ធម៌​ជា​គន្ថៈ​ផង ដែល​គន្ថៈ​គប្បី​ដោត​ក្រង​ផង