Page:ព្រះត្រៃបិដកបាលី និងសេចក្ដីប្រែជាភាសាខ្មែរ អភិធម្មបិដក ធម្មសង្គណិ បឋមភាគ ០៧៨.pdf/17

From Wikisource
Jump to navigation Jump to search
This page has not been proofread.


អភិធម្មបិដក ធម្មសង្គណិ
[២] ពួក​ធម៌​ជា​ហេតុ [ឫស​គល់ ឬ​ថា មេ​នាំ​បណ្ដាល​ឲ្យ​កើត​ផល]; ពួក​ធម៌​មិន​មែន​ជា​ហេតុ; ពួក​ធម៌​ប្រព្រឹត្ត​ទៅ​ជាមួយ​នឹង​ហេតុ; ពួក​ធម៌​មិន​ប្រព្រឹត្ត​ទៅ​ជាមួយ​នឹង​ហេតុ; ពួក​ធម៌​ប្រកប​ដោយ​ហេតុ; ពួក​ធម៌​ប្រាស​ចាក​ហេតុ; ពួក​ធម៌​ជា​ហេតុ​ផង ប្រកប​ដោយ​ហេតុ​ផង; ពួក​ធម៌​គ្រាន់​តែ​ប្រកប​ដោយ​ហេតុ តែ​មិន​មែន​ជា​ហេតុ; ពួក​ធម៌​មិន​មែន​​ជា​ហេតុ តែ​ប្រព្រឹត្ត​ទៅ​ជាមួយ​នឹង​ហេតុ; ពួក​ធម៌​មិន​មែន​ជា​ហេតុ​ផង មិន​ប្រព្រឹត្ត​ទៅ​ជាមួយ​នឹង​ហេតុ​ផង ។

ចប់​ ពួក​ហេតុ ។

​[៣] ពួក​ធម៌​ប្រកប​ដោយ​បច្ច័យ [បច្ច័យ ប្រែ​ថា ជា​ដែល​អាស្រ័យ​ហើយ​ប្រព្រឹត្ត​ទៅ​នៃ​ផល]; ពួក​ធម៌​មិន​មាន​បច្ច័យ; ពួក​ធម៌​​មាន​បច្ច័យ​តាក់តែង; ពួក​ធម៌​ឥត​មាន​បច្ច័យ​តាក់តែង; ពួក​ធម៌​ប្រកប​ដោយ​ការ​ឃើញ; ពួក​ធម៌​មិន​ប្រកប​ដោយ​ការ​ឃើញ; ពួក​ធម៌​​ប្រកប​ដោយ​ការ​ប៉ះពាល់; ពួក​ធម៌​មិន​ប្រកប​ដោយ​ការ​ប៉ះពាល់; ពួក​ធម៌​មាន​រូប ពួក​ធម៌​មិន​មាន​រូប; ពួក​ធម៌​ជា​លោកិយ [លោកិយ ប្រែ​ថា ប្រព្រឹត្ត​ទៅ​ក្នុង​លោក ។ លោក-សព្ទ ក្នុង​ទី​នេះ សំដៅ​យក​វដ្ដៈ]; ពួក​ធម៌​ជា​លោកុត្តរៈ [លោកុត្តរៈ ប្រែ​ថា ឆ្លង​ចាក​លោក]