Page:ព្រះត្រៃបិដកបាលី និងសេចក្ដីប្រែជាភាសាខ្មែរ អភិធម្មបិដក ធម្មសង្គណិ បឋមភាគ ០៧៨.pdf/15

From Wikisource
Jump to navigation Jump to search
This page has not been proofread.


អភិធម្មមាតិកា

ពួកធម៌​មាន​សភាព​តូច​​ឆ្មារ​ ពួក​ធម៌​ដល់​នូវ​សភាព​ធំ ពួក​ធម៌​ប្រមាណ​មិន​បាន ពួក​ធម៌​មាន​អារម្មណ៍​តូច​ឆ្មារ ពួក​ធម៌​មាន​​អារម្មណ៍​​ដល់​នូវ​សភាព​ធំ ពួក​ធម៌​មាន​អារម្មណ៍​ប្រមាណ​មិន​បាន ពួក​ធម៌​ដ៏​ថោក​ទាប ពួក​ធម៌​យ៉ាង​កណ្តាល​ ពួក​ធម៌​ដ៏​ឧត្តម ពួក​ធម៌​មាន​សភាព​ខុស​និង​ទៀង ពួក​ធម៌​មាន​សភាព​ត្រូវ​​និង​ទៀង ពួក​ធម៌​មិន​ទៀង ពួក​ធម៌​មាន​មគ្គ​ជា​អារម្មណ៍ ពួក​ធម៌​មាន​មគ្គ​ជា​ហេតុ ពួក​ធម៌​មាន​មគ្គ​ជា​អធិបតី ពួក​ធម៌​កើត​ឡើង​ហើយ ពួក​ធម៌​មិន​ទាន់​កើត​ឡើង ពួក​ធម៌​ដែល​ប្រុង​នឹង​កើត​ឡើង ពួក​ធម៌​ជា​អតីត (កន្លង​ទៅ​ហើយ) ពួក​ធម៌​ជា​អនាគត (មិន​ទាន់​មក​ដល់) ពួក​ធម៌​ជា​បច្ចុប្បន្ន (កើត​ឡើង​ចំពោះ​មុខ) ពួក​ធម៌​មាន​អារម្មណ៍​ជា​អតីត ពួក​ធម៌​មាន​អារម្មណ៍​ជា​អនាគត ពួក​ធម៌​មាន​អារម្មណ៍​ជា​បច្ចុប្បន្ន ពួក​ធម៌​ជា​ខាង​​ក្នុង ពួក​ធម៌​ជា​ខាង​ក្រៅ ពួក​ធម៌​ជា​ខាង​ក្នុង​និង​ខាង​ក្រៅ ពួក​ធម៌​មាន​អារម្មណ៍​ខាង​ក្នុង ពួក​ធម៌​មាន​អារម្មណ៍​ខាង​ក្រៅ ពួក​ធម៌​មាន​អារម្មណ៍​ខាង​ក្នុង​និង​ខាង​ក្រៅ ពួក​ធម៌​ប្រកប​ដោយ​ការ​ឃើញ ពួក​ធម៌​ប្រកប​ដោយ​ការ​ប៉ះពាល់ ពួក​ធម៌​មិន​ប្រកប​ដោយ​ការ​ឃើញ​តែ​ប្រកប​ដោយ​ការ​ប៉ះពាល់ ពួក​ធម៌​មិន​ប្រកប​ដោយ​ការ​ឃើញមិន​ប្រកប​ដោយ​ការ​ប៉ះពាល់ ។

ចប់​ តិក​មាតិកា ២២ ។