Page:ព្រះត្រៃបិដកបាលី និងសេចក្ដីប្រែជាភាសាខ្មែរ អភិធម្មបិដក ធម្មសង្គណិ បឋមភាគ ០៧៨.pdf/13

From Wikisource
Jump to navigation Jump to search
This page has not been proofread.


អភិធម្មបិដក ធម្មសង្គណិ
ពួក​ធម៌​ដែល​សៅហ្មង ទាំង​គួរ​ដើម្បី​ដល់​នូវ​សេចក្តី​សៅហ្មង ពួក​ធម៌​ដែល​មិន​សៅហ្មង តែ​គួរ​ដើម្បី​ដល់​នូវ​សេចក្ដី​សៅហ្មង ពួក​ធម៌​ដែល​មិន​សៅហ្មង ទាំង​មិន​គួរ​ដើម្បី​ដល់​នូវ​សេចក្ដី​សៅហ្មង ពួក​ធម៌​ប្រកប​ដោយ​វិតក្កៈ​ទាំង​ប្រកប​ដោយ​វិចារៈ [វិតក្កៈ ប្រែ​ថា ត្រិះរិះ ; វិចារៈ​ ប្រែ​ថា ពិចារណា] ពួក​ធម៌​គ្មាន​វិតក្កៈ មាន​ត្រឹម​តែ​វិចារៈ ពួក​ធម៌​គ្មាន​វិតក្កៈ​ទាំង​គ្មាន​វិចារៈ ពួក​ធម៌​ប្រក​ដោយ​បីតិ [សេចក្តី​ត្រេកអរ ឬ​ឆ្អែត​កាយ ឆ្អែត​ចិត្ត] ពួក​ធម៌​ប្រកប​ដោយ​សុខ [សេចក្តី​សប្បាយ​កាយ​សប្បាយ​ចិត្ត] ពួក​ធម៌​ប្រកប​ដោយ​ឧបេក្ខា [សេចក្តី​ព្រងើយ​កន្តើយ​ជា​កណ្ដាល​មិន​ជា​សុខ មិន​ជា​ទុក្ខ] ពួក​ធម៌​ដែល​ត្រូវ​លះ​ដោយ​ទស្សនៈ [ការ​ឃើញ គឺ​សំដៅ​យក​សោតាបត្តិមគ្គ] ពួក​ធម៌​ដែល​ត្រូវ​លះ​ដោយ​ភាវនា [ការ​ចម្រើន សំដៅ​យក សកទាគា​មិមគ្គ អនាគាមិមគ្គ អរហត្តមគ្គ] ពួក​ធម៌​ដែល​មិន​ត្រូវ​លះ​ដោយ​ទស្សនៈ មិន​ត្រូវ​លះ​ដោយ​ភាវនា ពួក​ធម៌​មិន​មាន​ហេតុ​ដែល​ត្រូវ​លះ​ដោយ​ទស្សនៈ ពួក​ធម៌​មាន​ហេតុ​ដែល​ត្រូវ​លះ​ដោយ​ភាវនា ពួក​ធម៌​មាន​ហេតុ​ដែល​មិន​ត្រូវ​លះ​ដោយ​ទស្សនៈ មិន​ត្រូវ​លះ​ដោយ​ភាវនា ពួក​ធម៌​ដល់​នូវ​ការ​សន្សំ​ក​ពូន​ឡើង​ដោយ​កម្មក្កិលេស ពួក​ធម៌​មិន​ដល់​នូវ​ការ​សន្សំ​ក​ពូន​ឡើង ពួក​ធម៌​មិន​មែន​ជា​ដល់​នូវ​ការ​សន្សំ​ក​ពូន​ឡើង មិន​មែន​ជា​មិន​ដល់​នូវ​ការ​សន្សំ​ក​ពូន​ឡើង ពួក​ធម៌​ជា​របស់​សេក្ខបុគ្គល ពួក​ធម៌​ជា​របស់​អសេក្ខបុគ្គល ពួក​ធម៌​មិន​មែន​ជា​របស់​សេក្ខបុគ្គល មិន​មែន​ជា​របស់​អសេក្ខបុគ្គល