Jump to content

Page:កុមារដ្ឋាន-ម៉ម សុទ្ធ-១៩៥២.pdf/82

From Wikisource
This page has not been proofread.

៨០

បែបរៀនរាប់ឆ្នាំ

ចំនួន១២ខែហៅថា១ឆ្នាំ។ ក្នុង១ឆ្នាំ បើគិតតាមខែចន្ទគតិ[1]មាន ៣៥៤ថ្ងៃចំពោះឆ្នាំ នឹង ៣៥៥ថ្ងៃចំពោះឆ្នាំដែលមានអធិកវារៈ។ បើឆ្នាំណាមានអធិកមាស ខែលើកថែម ឆ្នាំនោះមាន៣៨៤ថ្ងៃ។ គឺលើកត្រង់ខែអាសាធជា២ដង មុខហៅបឋមាសាធ (អាសាធទី១) ក្រោយហៅ ទុតិយាសាធ (អាសាធទី២) សុទ្ធតែមាន៣០ថ្ងៃដូចគ្នា បើគិតតាមខែសុរិយគតិ[2] ក្នុង១ឆ្នាំមាន៣៦៥ខ្លះ ៣៦៦ថ្ងៃខ្លះ។

ឈ្មោះឆ្នាំទាំង១២

  1. ជូត
  2. ឆ្លូវ
  3. ខាល
  4. ថោះ
  5. រោង
  6. ម្សាញ់
  7. មមី
  8. មមែ
  9. វក
  10. រកា
  11. កុរ
  1. ចន្ទគតិ គិតតាមព្រះចន្ទ។
  2. សុរិយគតិ គិតតាមព្រះអាទិត្យ។