Page:កុមារដ្ឋាន-ម៉ម សុទ្ធ-១៩៥២.pdf/4

From Wikisource
Jump to navigation Jump to search
This page has not been proofread.

វិធីសិក្សា កុមារដ្ឋាននេះ ខ្ញុំបានព្យាយាមជានិច្ច អំពីរីះរកផ្លូវណាឲ្យក្មេងរៀនឆាប់ចេះ។ ខ្ញុមបានបង្រៀនខ្លួនឯងពិសោធន៍មើល បានឃើញច្បាស់ក្មេងរៀនរហ័ស ចំពោះតែគំនួរណាដែលមានពាក្យជូននិយាយអមនិងរូបគំនូរនោះៗ សិស្សអាចមើលរាប់ៗ ជាបទកាកគតិបានដោយងាយគឺ​ ជាដំណើរមួយដ៏សមល្មមធ្វើឲ្យក្មេងពេញចិត្ត និងមើលពាក្យជូនតាមរូវគំនូរនោះ ដោយមានសំរើបពីចិត្តឯងថែមទៀត។ ឃើញមានប្រយោជន៍ជាងពាក្យប្រកបតាមពួកអក្សរខ្ចីៗ ហេតុដូច្នេះបានជាខ្ញុមធ្វើឲ្យមានពាក្យជួនគ្រប់តែរូបគំនូរថែមលើសមុនជាច្រើន ជាជំនួសពាក្យក្របកខ្លីៗទាំងនោះវិញ។ សូមលោកគ្រូបង្រៀនជួយសម្រួលតាមការណ៍គួរចំពោះសិស្សដែលមានស្មារតីផ្សេងៗគ្នា។ ខ្ញុំបានថតអក្សរដៃ ដាក់គ្រប់តួអក្សដែលត្រូវបង្រៀនប្រកប និងដាក់គ្រប់តួអក្សរដែលត្រូវបង្ហាត់អក្សរផ្ចង់ ធ្វើឲ្យកូនសិស្សងាយរៀនសរសេរតាម ឲ្យបានសមរម្យតាមក្បួនបង្រៀនប្រទេសនានា ដែលគេបានធ្វើរួចហើយ។

ម៉ម-សុទ្ធ មេធាវី ផ្ទះលេខ ៣១០ វិថីវេរដង ក្រុងភ្នំពេញ